ក្រសួងសង្គមកិច្ចដាក់ឱ្យប្រើប្រាស់សម្ភារឧបទ្ទេសបណ្តុះបណ្តាលពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

2024/09/26 09:22:07 pm        52

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្ភារឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ ការដាក់ឱ្យប្រើប្រាស់នេះ គឺស្របពេលដែលការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកល កើតមានឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ ។

ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកឡើងថា ការកសាងឯកសារមេរៀន និងសម្ភារឧបទ្ទេសសម្រាប់ការបណ្តុះបណ្តាលនេះ គឺជាការដកស្រង់ នូវគម្រូមេរៀនសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដែលប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ដែលបាន អនុវត្តចាប់តាំងពីឆ្នាំ២០១៨ កន្លងមក តាមរយៈគម្រោង Swipe Safe របស់ អង្គការឆាលហ្វាន ។

ឯកឧត្តមបន្តថា ការបង្កើតសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនេះ មានគោលដៅ បណ្តុះបណ្តាលដល់មន្រ្តីកម្លាំងសេវាសង្គម ឪពុកម្តាយ អាណាព្យាបាល និងកុមារវ័យជំទង់ ឲ្យបានយល់ដឹងអំពីវិធីសាស្រ្ត នៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ។ ជាពិសេសអ្នកទទួលបានការបណ្តុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយនៅពេលប្រឈមនឹងបញ្ហាធ្ងន់ធ្ងរតាមប្រព័ន្ធអនឡាញ ក្នុងនោះ ក៏បានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តចំនួន ៣ គឺ ខេត្ត ព្រៃវែង ខេត្តបាត់ដំបង និងខេត្តក្រចេះ ដើម្បីប្រមូលធាតុចូល និងមតិកែលម្អបន្ថែមលើខ្លឹមសារសម្ភារឧបទ្ទេសនេះ ដោយបានបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន៤២នាក់ ក្រុមកុមារវ័យជំទង់ចំនួន ៤ ៥០០ នាក់ ក្រុមឳពុកម្តាយចំនួន ៣ ០០០ នាក់ និងក្រុមកម្លាំងសេវាសង្គមចំនួន ៣០០ នាក់ ។

ក្នុងពិធីខាងលើនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងដែរថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសក1លដែលពិភពលោកកំពុងតែ យកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប។ ឯកឧត្តមបន្តថា កម្ពុជាបាននិងកំពុងបោះ ជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារនេះ៕ អត្ថបទ៖ គឹម ហុក

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        120
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm