ភ្ញៀវអន្តរជាតិនាំគ្នាទស្សនា ពិធីបុណ្យកាន់បិណ្ឌតាមវត្តអារាមនៅរាជធានីភ្នំពេញ

2024/09/26 09:34:53 pm        221

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺពិធីបុណ្យជាតិធំមួយរបស់ប្រទេសកម្ពុជា ដែលតាមទីវត្តអារាម តែងតែប្រារព្វរៀងរាល់ឆ្នាំរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ។ បណ្តា​ភ្ញៀវទេសចរអន្តរជាតិ នានា ដែលមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ មានការ​ផ្តោត​ចាប់​អារម្មណ៍ខ្លាំង ទស្សនាពិធីបុណ្យនេះ ខណៈមើលឃើញពលរដ្ឋខ្មែរក្មេងចាស់ស្រុះស្រួល​គ្នាល្អ​ប្រកាន់​ខ្ជាប់ប្រពៃណីវប្បធម៌ទៅវត្តបានល្អប្រសើរ។

បណ្តាភ្ញៀវបរទេស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៦ ខែកញ្ញានេះថា នៅក្នុងដំណើរទស្សនា​កម្សាន្ត​រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃ ភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្នា បានទស្សនា និង​សិ​ក្សាស្វែងយល់ពិធីបុណ្យកាន់ ភ្ជុំបិណ្ឌនៅតាមបណ្តាអារាមក្នុងរាជធានីភ្នំពេញ ហើយ​ភ្ញៀវបាន​មើលឃើញប្រជាពលរដ្ឋខ្មែរ នាំគ្នាស្លៀកពាក់បែបប្រពៃណីស្អាតបាត មាននាំ​អាហារ​ចង្ហាន់​ប្រគេនព្រះសង្ឈ ក្នុងទឹកមុខញញឹមរាក់ទាក់ ជាមួយនឹងការធ្វើបុណ្យចែកទៀន ជូន​ពលរដ្ឋ​ដទៃ ហើយក៏ជាពិធីបុណ្យមួយដែលមិនធ្លាប់ឃើញនៅប្រទេសផ្សេងៗទៀត។

បើតាម ព្រះទស្សទានមុនី សួន តេង គង់នៅវត្តស្វាយអំពែ មានថេរដីការថា  នៅក្នុងពិធី​កាន់​បិណ្ឌ ក្នុងរយៈពេល៩ថ្ងៃមកនេះ វត្ត បានទទួលភ្ញៀវបរទេសចូលទស្សនាហូរហែរដែរ ក្នុងនោះ មានភ្ញៀវបរទេសខ្លះ ក៏បានចូលរួមធ្វើបុណ្យចែកទានជាមួយនឹងពលរដ្ឋខ្មែរផងដែរ ។

ព្រះសង្ឈ បានមានថេរដីកាទៀតថា វត្តស្វាយអំពែ ក៏ដូចជាវត្តអារាមនានាទៀតនៅទូទាំងប្រទេស គឺបានរៀបចំអភិវឌ្ឍវត្ត ឲ្យក្លាយជាវត្តទេសចរណ៍ និងទាក់ទាញភ្ញៀវបរទេសនានា ចូលទស្សនា និងទទួលយកបទពិសោធន៍ ក្នុងការមកធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីបុណ្យបែបសាសនា​នានា​ទៀតជាមួយពលរដ្ឋខ្មែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        46
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm