ការពិភាក្សា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ចាប់ផ្ដើម ​បន្ទាប់ពី​បិទ​បញ្ចប់​ការបោះឆ្នោត​នៅ​អាល្លឺម៉ង់

2021/09/28 06:15:21 pm        510

​អាល្លឺម៉ង់៖ ការបោះឆ្នោត​បាន​បិទ​បញ្ចប់ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​សង្គមនិយម​ឆ្វេង​និយម​កណ្ដាល​របស់​​អាល្លឺម៉ង់ (SPD) បាន​អះ​អាង​ថា ​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការបោះ​ឆ្នោត​សហព័ន្ធ​។ ប៉ុន្តែ​ប្រទេស​នេះ​មិនទាន់​ដឹង​ច្បាស់​ថា ​អ្នកណា​នឹង​ក្លាយជា​មេដឹកនាំ​បន្ទាប់​របស់ខ្លួន​ទេ​។​

​ឥឡូវនេះ​ដំណើរការ​ស្មុគស្មាញ​នៃ​ការបង្កើត​រដ្ឋាភិបាលចំរុះ​បានចាប់ផ្តើម​ហើយ​។​ ​មេដឹកនាំ SPD លោក Olaf Scholz ចង់​ធ្វើការ​ជាមួយ​គណបក្សបៃតង និង​បក្ស​សេរីនិយម​។ ប៉ុន្តែ​គូប្រជែង​របស់លោក​មក​ពី​គណបក្ស​អភិរក្សគឺលោក Armin Laschet នឹងមិន​ចុះចាញ់​ដោយ​ងាយ​នោះទេ​។ ​ការពិភាក្សា​អាច​ចំណាយពេល​ច្រើន​ខែ​។ រហូតមកដល់​ពេលនេះ​លោកស្រី Angela Merkel នឹង​នៅតែ​បន្ត​កាន់តំណែង​នៅឡើយ​។ ​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​បាន​ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃទី២៦ ខែកញ្ញា​។ នោះ​គឺជា​ការបោះឆ្នោត​ដ៏​សំខាន់​មួយ​ព្រោះថា អធិការ​បតី​ថ្មីនឹង​ជំនួស​លោកស្រី Angela Merkel ដែល​បាន​កាន់អំណាច​រយៈពេល ១៦ឆ្នាំ។​

នេះ​គឺជា​ការប្រណាំង​ប្រជែង​ដ៏​តឹងតែង​បំផុត ប៉ុន្តែ​គ្មាន​គណបក្ស​ណាមួយ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ​ដើម្បី​បង្កើត​សំឡេង​ភាគច្រើន​នៅក្នុង​សភា​អាល្លឺម៉ង់​ ឬ Bundestag បានទេ​។​ ​នោះ​មានន័យថា​ រដ្ឋាភិបាលចម្រុះ​មួយ​ត្រូវតែ​បង្កើតឡើង​។ នេះ​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​អាល្លឺម៉ង់​ព្រោះ​ចាប់តាំងពី​សង្គ្រាមលោកលើកទី២ មក​គ្មាន​គណបក្ស​ណាមួយ​ធ្លាប់​ទទួលបាន​អាសនៈ​គ្រប់គ្រាន់​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​បានទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm