កម្ពុជា ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងញូវយ៉ក

2024/09/26 09:50:31 pm        86

ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​សហការី បានអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុង Side Events នាពេលព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី "Revitalized Multilateralism: Recommitting to ending AIDS together" ដែលមានគោលបំណង៖១) បង្ហាញនូវ​សមិទ្ធផល​នានា​ដែល​សម្រេចបាន និងប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។ ២) គាំទ្រសម្រាប់​ការ​ដឹកនាំន​យោបាយកម្រិតខ្ពស់ និងការចូលរួម ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។ ៣) បង្ហាញពីការសាមគ្គីភាពជាសកលសម្រាប់សកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព។ ៤) ធ្វើការប្តេជ្ញាចិត្តឡើងវិញផ្នែកនយោបាយ និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់ជំងឺអេដស៍។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ UNAIDS, Global Fund, PEPFAR និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ១៥០រូប។

ជាកិច្ចបន្ទាប់ នាពេលរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាបន្ត ក្រោមប្រធានបទស្តីពី "From Policy to Action: Successful Implementation of Multisectoral AMR programs in LMICs" ដែលមានគោលបំណង៖ ១) ចែករំលែកបទពិសោធន៍ក្នុងប្រទេសក្នុងការកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំង (AMR) និងផ្តល់នូវឧទាហរណ៍នៃការធ្វើអន្តរាគមន៍របស់ AMR ដែលទទួលបានជោគជ័យនៅក្នុងអភិក្រមសុខភាពតែមួយ(One Health) ។ ២) ផ្តល់ឱកាសដើម្បីពិភាក្សា និងធ្វើការផ្លាស់ប្តូរការអនុវត្តល្អសម្រាប់ធ្វើអន្តរាគមន៍នៅទូទាំងប្រទេស និងតំបន់ដើម្បីកាត់បន្ថយ AMR ។ ៣) ឆ្លុះបញ្ចាំងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី AMR និងរៀបចំផែនការអនុវត្តនិងទទួលបានអនុសាសន៍គោលនយោបាយដែលមានសក្តានុពលពីកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីជូនដំណឹង និងពង្រីកកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងមូលដ្ឋានបន្ថែមទៀត។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ World Medical Association, International Center for Antimicrobial Resistance Solutions និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ ១០០រូប៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm