សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា

2024/09/26 10:03:00 pm        106

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យ​បានច្រើនឡើង ស្របតាមកិច្ច​ព្រម​ព្រៀង​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទំាង​ពីរ​បាន​ដាក់​ចេញ​នៅ​ក្នុង​ការ​កសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច និង​គណៈ​ប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​និង​គំាពារ​ដល់​អ្នក​វិនិយោគ​​ទាំង​បរទេសនិងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើក​ទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ អ្វីដែលសំខាន់​នោះ​គឺ​កត្តា​សុខ​សន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ខិតខំ​ប្តេជ្ញា​ការពារ​ធានា​ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទំាងអស់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្ត​នូវ​យន្តការ​សន្ទនាជាមួយវិស័យឯកជន ជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអ​ភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ អញ្ជើញទស្សន​កិច្ច​មាន​ ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ ។ ក្រុមហ៊ុន TIANMA ផលិត​គ្រឿង​បន្លាស់​អេក្រង់​ទូរស័ព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត ជាដើម។ ចំណែក ក្រុមហ៊ុន SONGZ  ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើង​ល្បឿន​​លឿ​ន។

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្ត​រូប​មួយ​នៃ​ក្រុង​សៀងហៃ ដែលនៅទីនោះគណៈប្រតិភូបានទស្សនា សារមន្ទីរសៀងហៃ ដែលមានការ​តំាង​បង្ហាញ​រូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីត​កាល​ផង​ដែរ​៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm