សម្ដេចធិបតី៖ រឿងបញ្ចប់ CLV-DTA មិនសំខាន់ទេអ្វីដែលសំខាន់គឺការការពារបូរណភាពទឹកដី និងអភិឌ្ឍន៍តាមព្រំដែន

2024/09/26 10:04:26 pm        163

ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ បញ្ជាក់ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មិនមែនជារឿងសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺការរួមគ្នាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការបន្តអភិឌ្ឍន៍តាមព្រំដែនភូមិភាគឦសានរបស់កម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប៉ុន្ដែក្រោយការប្រកាសបញ្ចប់នេះក៏មានការលើកឡើងពីបងប្អូនប្រជាពលរដ្ឋមួយចំនួនរឿងនេះតែរឿងនេះជារឿងតូចណាស់ ចំណែកគោលដៅធំរបស់រាជរដ្ឋាភិបាលដែលត្រូវគិតគូរ គឺការបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តទិសឦសានឱ្យមានការរីកចម្រើនថែមទៀត។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រកាសថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទីដែលបានចូលរួមជាមួយមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែនដែល​គិតជាថវិកាបានជាង ២១ ​លានដុល្លារហើយដោយមានពលរដ្ឋជាង ៧០ ម៉ឺននាក់​បានចូលរួម ក្នុងស្មារតីសាមគ្គីភាព​ និងស្នេហាជាតិ ដើម្បីចូលរួមកសាងផ្លូវក្រវាត់ព្រំដែនខេត្ត​ទិសឦសានរបស់កម្ពុជា។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានវិនិយោគ​ថវិកា​ប្រមាណ ៤០០ លានដុល្លារ នៅខេត្តភូមិភាគឦសានទាំង ៤ របស់កម្ពុជា ក្នុងក្របខណ្ឌ​អភិវឌ្ឍន៍រួម។ ក្រៅពីនេះ ក៏មានការចូលរួមអភិវឌ្ឍន៍​ពីដៃគូអភិវឌ្ឍនានា មានដូចជា ជប៉ុន កូរ៉េ និង ADB ជាដើម​ មានចំនួន ៣៥០០ លានដុល្លារផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm