សម្ដេចធិបតី៖ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន

2024/09/26 10:10:38 pm        779

ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ យន្តការសហប្រតិបត្តិការ CLMV ត្រូវបានកកើតឡើងកាលពីប្រមាណ ២៥ ឆ្នាំមុន។ យន្តការនេះជាកិច្ចខិតខំប្រឹងប្រែងមួយសំដៅឆ្លើយតបនឹងតម្រូវការសត្យានុម័តក្នុងការធ្វើសមាហរណកម្មរបស់អនុតំបន់មេគង្គ និងអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី យន្តការ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន នាអំឡុងពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ យន្តការ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នាក្នុងចំណោមប្រទេសអាស៊ាន។ កិច្ចសហប្រតិបត្តិការ CLMV ស្ដែងចេញពីគំនិតបង្រួញគម្លាតអភិវឌ្ឍន៍ សំដៅជំរុញការធ្វើសមាហរណកម្មរបស់ក្រុមប្រទេស CLMV ចូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ កាល​ពីថ្ងៃទី១៨ ខែកញ្ញានេះ ប្រទេសដែលបានអនុវត្តយន្តការ CLMV បានប្តេជ្ញាចិត្តក្នុងការ​បន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេស CLMV សំដៅប្រែក្លាយ​ទៅជាតំបន់ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់​អាស៊ាននៅឆ្នាំ ២០៤៥។ ជាមួយគ្នានេះ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម ក៏ធ្វើឡើងដើម្បីជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសទាំង៤ក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។

ដោយឡែក សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ ចេញផ្សាយថ្ងៃទី១៨ កញ្ញាបានឲ្យដឹងថា​ ក្នុងឆ្នាំ២០២៣ ប្រទេស CLMV បានបន្តរក្សា​កំណើនសេដ្ឋកិច្ចដោយតម្លៃពាណិជ្ជកម្មរបស់ប្រទេសទាំង៤ បានកើនក្នុង​ចំនួន​ប្រមាណ ៧៦៨.៩ ពាន់លានដុល្លារ ឬស្មើនឹង ២១.៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់អាស៊ាន៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm