ក្រសួងរៀបចំដែនដី ដាក់ចេញគោលនយោបាយ ស្ថាបត្យកម្មខ្មែរនាសហសម័យ ដើម្បីលើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្ម

2024/09/26 10:13:25 pm        720

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ "ស្ថាបត្យកម្មខ្មែរនាសហសម័យ" ដើម្បី​ជំរុញ​លើក​ស្ទួយ និងគ្រប់គ្រង​វិស័យ​សំណង់​ស្ថាបត្យកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់ នាព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សម័យកាល​ជា​ច្រើន ហើយមកទល់ពេលនេះ យើងអាចរៀបចំ​ខ្លួន​ក្នុង​កម្រិត​មួយដែ​លធា​នា​បាន​នូវ​មរតក និងអនុស្សាវរីយ៍ដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជាតជំនាន់ ។

ឯកឧត្តម យល់ឃើញថា សន្តិភាពដែលមានសព្វថ្ងៃនេះ គឺជាមរតកមួយដ៏មានតម្លៃ មានន័យថា​ជា​អង្គរទី២ បន្ទាប់ពីអង្គរទី១ ដែលសាងសង់ដោយបុព្វបុរសខ្មែរទុកជាកេរមរតក សម្រាប់​កូនចៅ​ជំនា​ន់​ក្រោយបន្តថែរក្សា ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្ត នៃវិស័យស្ថាបត្យកម្ម​ខ្មែរ​ជា​ច្រើន​ដំណាក់កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យយើង​ត្រូវ​រួម​គ្នា​ពិភាក្សា​ប្រែក្លាយ​វិស័យ​នេះ​ឲ្យមានភាពល្អប្រសើរឡើងថែមទៀត ។

ឯកឧត្តម បានបំផុសគំនិត​ដល់​អ្នក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះឱ្យត្រិះរិះពិចារណាពិភាក្សា​ផ្លាស់​ប្ដូរ​បទពិសោធន៍ និងផ្ដល់យោបល់ថាតើ នាពេល​អនាគត​ចង់​ឱ្យ​កម្ពុ​ជា​ក្លាយ​ជា​ប្រទេ​ស​បែប​ណា ព្រោះទាំងអស់គ្នាដែលមានវត្តមាននៅពេលនេះសុទ្ធសឹងជាកោសិកាដ៏សំខាន់នៃសង្គម មាន​តួនាទីភារកិច្ចចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ រួមចំណែកក្នុង​ការ​រៀបចំ​ទីក្រុង​ឲ្យបា​ន​ត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។

ទាក់ទិននឹងគោលនយោបាយនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចសំខាន់​មួយ​ចំនួន ដើម្បីពិនិត្យមើលថាតើមានបទដ្ឋាន និងបទបញ្ញត្តិគ្រប់គ្រាន់ហើយឬនៅ ដើម្បីពត់​នូវ​ផ្នត់​គំនិតក្នុងការសាងសង់តទៅមុខទៀត ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាជនខ្មែរ​មាន​សុភមង្គល​ក្នុង​ការ​រស់នៅ និងត្រូវគិតគូរអំពីអភិបាលកិច្ចនិងយន្តការនៃការគ្រប់គ្រងសំណង់ ដែលធានា​បាន​នូវ​សុវត្ថិភាព មានគុណភាព និងសោភណភាពផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm