លោក Wang Yi៖ ចិននិង EU គួរតែបង្កើនកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក

2024/09/26 10:14:09 pm        31

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ( Wang Yi) កាលពីថ្ងៃពុធ បានជួបជាមួយលោក ចូសិប បូរ៉ែល   ( Josep Borrell) អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ នៅខាងក្រៅសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក។

លោក វ៉ាង ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាន   សម្តែងការពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក បូរ៉ែល ក្នុងនាមជាប្រមុខការទូតរបស់ EU លើការលើកកម្ពស់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោក វ៉ាង បាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហភាពអឺរ៉ុប ផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងសងខាង និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ពួកគេ ព្រមទាំងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។

លោក បានថ្លែងថា នៅក្នុងពិភពលោកដែលរួបរឹតដោយភាពចលាចល និងបញ្ហាប្រឈមពាក់ព័ន្ធគ្នា ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ គោរព និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរួមចំណែកដល់ស្ថិរភាពនៃស្ថានភាពអន្តរជាតិ និងតំបន់ និងការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ។ 

លោក វ៉ាង បាននិយាយថា គេសង្ឃឹមថា សហភាពអឺរ៉ុប នឹងប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន លុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប។

ចំណែកលោក បូរ៉ែល បាននិយាយថា ការកើនឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចបញ្ឈប់បាន។ ចិន គឺជាប្រទេសខ្លាំងមួយរួចទៅហើយ ហើយនឹងបន្តរីកចម្រើនខ្លាំងជាងមុន។ ពិភពលោក ត្រូវការចិន ហើយអឺរ៉ុប គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm