លោកស្រី Harris ហៅលោក Trump ថា «ជនបរាជ័យខ្លាំងបំផុត» ជុំវិញបញ្ហាសេដ្ឋកិច្ចអាមេរិក

2024/09/26 10:33:00 pm        38


អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានរិះគន់លោក Donald Trump ថា ជា «ជនបរាជ័យខ្លាំងបំផុត» ជុំវិញបញ្ហាសេដ្ឋកិច្ច និងជាមិត្តរបស់ក្រុមមហាសេដ្ឋី ខណៈដែលគូប្រជែង ក្នុងការបោះឆ្នោត បានដាក់ចេញនូវផែនការប្រកួតប្រជែង ស្ដីពីបញ្ហាធំៗ សម្រាប់អ្នកបោះឆ្នោតអាមេរិក។

នៅក្នុងសុន្ទរកថាស្តីពីសេដ្ឋកិច្ច ហើយបន្ទាប់មកម្តងទៀត នៅក្នុងបទសម្ភាសន៍ម្នាក់ឯងដំបូងរបស់លោកស្រី កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យរូបនេះ បានព្រមានថា ផែនការរបស់លោក Trump ក្នុងការចាប់ផ្ដើមឡើងវិញនូវការយកពន្ធខ្ពស់លើការនាំចូលពីបរទេស នឹងធ្វើឲ្យប្រជាជនអាមេរិកវណ្ណៈកណ្តាលត្រូវចំណាយខ្ពស់ ដោយសារទំនិញឡើងថ្លៃ។

សម្រាប់លោក Trump បេក្ខជនរបស់គណបក្សសាធារណរដ្ឋរូបនេះ បានសង្កត់ធ្ងន់ទ្វេដងលើចក្ខុវិស័យគាំពារនិយមរបស់លោក ប៉ុន្តែបានចំណាយពេលវេលានិយាយច្រើន ពាក់ព័ន្ធនឹងការគំរាមកំហែងវាយអ៊ីរ៉ង់ឲ្យទៅជា «បំណែក» បន្ទាប់ពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានព្រមានពីការគំរាមកំហែងពីទីក្រុងតេអេរ៉ង់ ក្នុងការប៉ុនប៉ងយកជីវិតរបស់លោក។

លោកស្រី Harris និងអតីតប្រធានាធិបតី កំពុងមានភាពប្រកៀកប្រកិតគ្នា នៅក្នុងការស្ទង់មតិ ហើយអ្នកទាំង ២ កំពុងប្រឹងប្រែងចាប់យកបេះដូងរបស់អ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត ដោយការប្ដេជ្ញាដោះស្រាយបញ្ហាសំខាន់ៗជាច្រើន ដូចជាសេដ្ឋកិច្ចជាដើម ខណៈរយៈពេលមិនដល់ជាង ៦សប្តាហ៍នោះទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ។

លោកស្រី Harris បានប្តេជ្ញាថា នឹង «រៀបចំផ្លូវថ្មីមួយឆ្ពោះទៅមុខ» នៅក្នុងសុន្ទរកថា នាទីក្រុង Pittsburgh ជាទីក្រុងឧស្សាហកម្មក្នុងរដ្ឋ Pennsylvania ដែលមានការប្រែប្រួលយ៉ាងខ្លាំង ដោយវោហាសាស្ត្ររបស់លោកស្រីផ្តោតលើការធ្វើឲ្យតម្លៃទំនិញធ្លាក់ចុះ សម្រាប់ពលរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        12
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm