ព្យុះសង្ឃរា Helene អាចនឹងវាយប្រហារដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងនាមជាព្យុះកម្រិតទី ៤

2024/09/26 10:41:04 pm        34

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋ Florida របស់សហរដ្ឋអាមេរិក ប្រឈមនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់ ដោយសារព្យុះសង្ឃរា Helene ។

ព្យុះសង្ឃរា Helene បានបោកបក់ដល់តំបន់ឈូងសមុទ្រម៉ិកស៊ិកកាលពីរសៀលថ្ងៃពុធ ហើយវាត្រូវបានគេព្យាករណ៍ថា នឹងបង្កើនកម្លាំងរបស់វាទៅជាព្យុះកម្រិតទី ៤ ជាមួយនឹងល្បឿនខ្យល់បក់ ២៥០គ.មក្នុង ១ម៉ោង មុនពេលបោកបក់ដល់ដីគោកនៅតំបន់ជ្រោយរដ្ឋ Florida នាល្ងាចថ្ងៃព្រហស្បតិ៍ ។

លោក Jamie Rhome គឺជាអនុប្រធានមន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយថា ខ្យល់បក់ខ្លាំង នឹងមានផលប៉ះពាល់ដល់អ្នករស់នៅតាមផ្លូវបោកបក់របស់ព្យុះ ។

នៅទីក្រុង Clearwater ប្រជាពលរដ្ឋបានរៀបចំបាវខ្សាច់ ជាការត្រៀមខ្លួនចំពោះការកញ្រ្ជោលឡើងរបស់ព្យុះគំរាមកំហែងដល់អាយុជីវិតមួយនេះ ។

មន្ទីរព្យុះសង្ឃរាជាតិ និយាយថា ព្យុះ Helene នឹងបណ្តាលឲ្យមានទឹកភ្លៀងកម្ពស់ ៣៨សង់ទីម៉ែត្រ នៅតាមតំបន់មួយចំនួន ក្រោយវាបោកបក់ដល់ដីគោក និងបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរផងដែរ ។

ពួកគេបន្តថា មនុស្សជាង ៤០លាននាក់ នៅរដ្ឋ Florida, Georgia និងរដ្ឋ Alabama ស្ថិតក្រោមការប្រកាសអាសន្នពីព្យុះសង្ឃរា និងព្យុះត្រូពិក ។

ការជម្លៀសខ្លួន ត្រូវបានបញ្ជាផងដែរនៅតាមបណ្តាលឆ្នេរមួយចំនួនក្នុងតំបន់ឈូងសមុទ្ររដ្ឋ Florida ហើយស្រុកជាច្រើន បានបិទសាលារៀនផងដែរ ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        2
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm