តំណាងរាស្ត្របក្សសាធារណរដ្ឋអាមេរិកចង់ឲ្យបណ្ដេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ក្រោយលោក Zelensky ទៅមើលរោងចក្រ

2024/09/26 10:59:15 pm        75


ប្រធានសភាតំណាងរាស្រ្តអាមេរិកមកពីសាធារណរដ្ឋ កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) បានទាមទារថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គួរដកឯកអគ្គរដ្ឋទូតរបស់លោក ប្រចាំនៅសហរដ្ឋអាមេរិក ជុំវិញការធ្វើដំណើរទស្សនកិច្ចរបស់លោក Zelensky នាសប្តាហ៍នេះទៅកាន់រោងចក្រ ក្នុងរដ្ឋ Pennsylvania។

នៅក្នុងលិខិតមួយផ្ញើទៅលោក Zelensky ប្រធានសភា លោក Mike Johnson បានសរសេររៀបរាប់ថា៖ «ខ្ញុំទាមទារឲ្យអ្នកបណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Oksana Markarova ជាបន្ទាន់»។ លោក Johnson បានចេញលិខិតនោះមួយថ្ងៃ មុនពេលដែលលោក Zelensky នឹងត្រូវទៅបំពេញទស្សនកិច្ច នៅវិមាន Capitol របស់អាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយសមាជិកសភា។

គេមិនរំពឹងថា លោក Johnson នឹងជួបជាមួយមេដឹកនាំអ៊ុយក្រែននោះទេ។ ស្ថានទូតអ៊ុយក្រែនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

សមាជិករបស់គណបក្សសាធារណរដ្ឋមួយចំនួន បានបង្ហាញការខឹងសម្បា ចំពោះដំណើរទស្សនកិច្ចរបស់លោក Zelensky កាលពីដើមសប្តាហ៍មុន ក្នុងដំណើររយៈពេលមួយសប្តាហ៍របស់លោក នៅសហរដ្ឋអាមេរិក ទៅកាន់រោងចក្រផលិតគ្រាប់រំសេវ នៅឯក្រុងកំណើតរបស់ប្រធានាធិបតី លោក Joe Biden គឺទីក្រុង Scranton ក្នុងរដ្ឋ Pennsylvania៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm