អា​ហ្ស​ង់​ទីន​នៅតែ​កោះហៅ​កីឡាករ​ ៣នាក់​ពី Premier League ទោះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ១០​ថ្ងៃ​ពេល​មកវិញ​

2021/09/28 06:49:59 pm        151

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​បាន​កោះហៅ​កីឡាករ​ ៣នាក់​ពី​ក្របខណ្ឌ English Premier League សំរាប់​ការប្រកួត​ជំ​រុះ World Cup នៅ​ខែតុលា​ខាងមុខ បើទោះជា​អា​ហ្ស​ង់​ទីន​នៅតែ​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង់គ្លេស​ក៏ដោយ​។

​​កាលពី​ខែ​មុន ក្លិប​បាល់ទាត់​នៅ​អង់គ្លេស​មួយចំនួន​បាន​បដិសេធ ​មិនឱ្យ​កីឡាករ​របស់ខ្លួន​ចាកចេញនៅពេល​ត្រូវបាន​កោះហៅ ​ដោយ​ក្រុម​ជំរើសជាតិ​នៅ​តំបន់​អាមេរិក​ខាងត្បូង​។​ ​​តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជនបរទេស​ដែល​ធ្វើដំណើរ​ចូល​ទឹកដី​អា​ហ្ស​ង់​ទីន​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​ ប្រសិនបើ​អ្នកដំណើរ​ទាំងនោះ​បានទទួល​ការចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស និង​តេស្ត​អវិជ្ជមាន Covid-19​។​ ​​ផ្ទុយទៅវិញ​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ចូល​ទឹកដី​អង់គ្លេស​វិញ​ពី​អា​ហ្ស​ង់​ទីន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១០ថ្ងៃ​គ្មាន​ការលើកលែង​។

​​អ្នកចាំទី Aston Villa, Emiliano Martinez និង​កីឡាករ​របស់ Spurs ពីររូប​រួមមាន Giovani lo Celso និង Cristian Romero ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​សំរាប់​ការប្រកួត​ជំ​រុះ World Cup ខែតុលា​ខាងមុខនេះ​ចន្លោះ​ថ្ងៃទី៨ ដល់​ថ្ងៃទី១៥ ដែល​រួមមាន​ជួប​ជាមួយប៉ា​រ៉ា​ហ្កា​យ អ៊ុយ​រូ​ហ្កា​យ និង​ប៉េរូ​។ ​​ចំណែក Aston Villa និង Tottenham Hotspur សុទ្ធតែ​មានការ​ប្រកួត​នៅ​ចុង​សប្តាហ៍​ថ្ងៃទី១៦ និង ១៧ ខែតុលា​។ ​អា​ហ្ស​ង់​ទីន​កំពុង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ប្រេ​ស៊ី​ល ៦ពិន្ទុ​ក្នុង​វគ្គ​ជំ​រុះ​នៅ​តំបន់​អាមេរិក​ខាងត្បូង​នេះ​ ក្រោយ​ប្រកួត ៨លើក​ឈ្នះ៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm