ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLV ព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

2024/09/26 11:33:32 pm        936

ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​តែ​អង្កៀម​ខាំមិនលែង ចំពោះរឿងទឹកដី​ព្រំ​ដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់មិនអស់ដើម្បីបំភ្លៃការពិត បំផុល​បំផុស​ញុះញង់​បង្កភាពវឹកវរសង្គម។

តើអ្វីជាចេនាពិតប្រាកដ​របស់ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និង​មិន​មាន​ទំនុក​ចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរដដែលៗដូចជា បញ្ហា​ព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជា​រដ្ឋាភិបាល​ធ្វើការ​ដឹក​នាំ​ប្រទេស​រីក​ចម្រើន​រុង​រឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុម​ប្រឆាំង​នៅ​តែ​យកលេសដដែលៗ នោះទៅផ្សព្វ​ផ្សាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​។

លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នកនយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បី​បំពេញ​សំណូមពរ​ប្រជា​ពលរដ្ឋ​ដែល​មានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។

លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺពួកគាត់អត់បានគិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់ប្រយោជន៍ជាតិដែរ»។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា ក្រុម​ប្រឆាំង​ដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិតនោះ គឺចេតនា​ដើម្បី​តែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជ​រដ្ឋាភិបាល​ខំប្រឹង​ធ្វើ​យ៉ាង​ណាក៏​ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំងទាំងទទឹងទិស។

មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការ​ប្រឆាំង​នោះ​គ្មាន​ចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។

លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ គាត់​រក​អ្វី​ប្រឆាំង​ថ្មី​មិនឃើញទេ អ៊ីចឹងគាត់មានតែដុតរោលបញ្ហាដដែលៗហ្នឹង ដោយសារតែគាត់គិតថា ប្រជា​ពលរដ្ឋយើងទទួលចំណេះដឹង បញ្ហាអធិបតេយ្យមានកម្រិត បញ្ហា​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ​មាន​កម្រិត ចឹងគាត់ងាយនឹងដុតរោលទៅលើបញ្ហាជាតិនិយម អធិបតេយ្យ»។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ថ្លែងថា ក្រុមប្រឆាំ​ង​នៅ​តែ​ព្យាយាម​បង្កើត​ស៊ីណារីយ៉ូ ដើម្បីបោកបញ្ឆោតប្រជាជន តាមរយៈការបំភ្លៃព័ត៌មាន និងការ​លើក​ពី​បញ្ហា​ដែល​ផ្ទុយនឹងទិដ្ឋភាពច្បាប់កម្ពុជា។ ការដកខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាពី CLV គឺដើម្បី​បញ្ចប់ និងលុបបំបាត់ អាវុធរបស់ក្រុមជ្រុលនិយម និងបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្សី ដែល​តែងតែធ្វើនយោបាយតូបនីយកម្មលើបញ្ហាព្រំដែន និងជនជាតិវៀតណាមនៅកម្ពុជា។

លោក​ថ្លែងថា៖«ខ្ញុំយល់ឃើញថា ការអនុវត្តច្បាប់ និង​ការ​ទប់ស្កាត់​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​នៅ​តែ​មិន​ទាន់គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ពោលគឺយើងទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ និងគ្រប់គ្នាទាំងអស់ ជាពិសេសយុវជន​ក្នុង​ការ​ទប់ស្កាត់ និង​មិន​ចូល​រួម​ការ​អំពាវ​នាវ​របស់​ទណ្ឌិតសម រង្ស៊ី និងបក្ខពួក»៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm