រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។
ក្រសួងការបរទេស បាននិយាយថា៖«កូរ៉េខាងត្បូងជំរុញឲ្យមានការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិល ហើយអំពាវនាវយ៉ាងទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ ចៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង»។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងនៅពេលដែលអ៊ីស្រាអែល បានបង្កើនយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់កាលពីដើមសប្តាហ៍នេះ។ ជាការឆ្លើយតប ក្រុមហេសបូឡាហ៍ បានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ សំដៅទៅកាន់ទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារចារកម្មបរទេស Mossad របស់អ៊ីស្រាអែល នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv)។