កយកា-KOICA ជំរុញអ្នកជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ជាមួយនឹងការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា

2024/09/27 02:35:57 am        168

ភ្នំពេញ ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី"ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥" ចាប់ពីថ្ងៃទី៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។

 គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្ញា រវាងសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េនិងកម្ពុជា តាមរយៈជំនាញរបស់អ្នកជំនាញទាំងនេះ។ ទីបំផុត កម្មវិធីស្វែងរកការបង្កើតឱកាសអាជីវកម្មថ្មីដោយប្រើប្រាស់អំណាចនៃកម្មសិទ្ធិបញ្ញា។

 កម្មវិធីបណ្តុះបណ្តាលនេះរួមមានសិក្ខាកាមសរុបចំនួន២០នាក់ដែលរួមមានមន្ត្រីរដ្ឋាភិបាលកម្ពុជាមកពី មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន។ នេះជាឆ្នាំទី២នៃកម្មវិធីនេះ បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ ដែលធ្វើឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

 កម្មវិធីតម្រង់ទិសមុនចេញដំណើរក៏មានការចូលរួមពីសិក្ខាកាមមកពីកម្មវិធីបណ្តុះបណ្តាលជាសាកលចំនួនបីវគ្គ ដែលរួមមានមន្ត្រីរដ្ឋាភិបាលមកពី ១)-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២)-ក្រសួងរ៉ែ និងថាមពល និង ៣)- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 ក្នុងឱកាសបើកវគ្គតម្រង់ទិសមុនចេញដំណើរ លោកស្រី លី សេជីន (Lee Sejin) នាយិការងប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាម និងបានផ្តល់នូវចំណេះដឹងដ៏មានតម្លៃចំពោះកម្មវិធីបណ្តុះបណ្តាលកយកា-KOICA។ លោកស្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបានឱកាសពិសេសនេះ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍរបស់ប្រទេសកូរ៉េ អំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ និងចែករំលែកចំណេះដឹងដែលទទួលបាននៅពេលត្រឡប់មកកម្ពុជាវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

 នៅក្នុងកម្មវិធីតម្រង់ទិសមុនការចេញដំណើរនេះ មន្ត្រីកយកា-KOICA ប្រចាំប្រទេសកម្ពុជាបានផ្តល់នូវទិដ្ឋភាពសង្ខេបនៃវគ្គបណ្តុះបណ្តាល និងសិក្ខាកាមបានយក់ពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA។ កម្មវិធីនេះ ក៏មាន កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េ តាមរយៈកយកា-KOICA បានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដែលមានប្រយោជន៍អំពីជីវិតនៅក្នុងប្រទេសកូរ៉េ និង មន្រ្តីកយកា-KOICAបានគូសបញ្ជាក់ពីគោលការណ៍ណែនាំសំខាន់ៗ រួមទាំងក្រមសីលធម៌ និងគោលនយោបាយទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។

 សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េស ម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញការចូលរួម និងការប្តេជ្ញាចិត្តពេញមួយវគ្គ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព សម្រាប់ការយល់ដឹងដ៏ទូលំទូលាយអំពីកម្មសិទ្ធិបញ្ញា និង កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម។

 គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤មក កម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA បានគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានសិក្ខាកាមបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលសរុបចំនួន៣៧៧៣នាក់ ក្នុងកម្មវិធីជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលសម្រាប់ប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានា ក្នុងប្រទេស កម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm