កម្ពុជា​គ្រោង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ

2021/09/28 07:23:25 pm        460

ភ្នំពេញ៖ កម្ពុជា​គ្រោងនឹង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​នៅ​តាម​បណ្ដាញ​រោងចក្រ​សហគ្រាស​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ដើម​ខែ​ក្រោយ​នេះ។

ក្នុង​សេចក្ដី​ណែនាំ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​រោងចក្រ និង​សហគ្រាស​នៅ​ទូទាំង​ប្រទេស ឱ្យ​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​តេស្ត​សំណាក​កម្មករ​ទាំង​អស់ ក្រោយ​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។

ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា វិធានការ​បែប​នេះ គឺ​ដើម្បី​រក្សា​សកម្មភាព​ផលិត​កម្ម ហើយ​ក៏​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ផង​ដែរ។

កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​កម្ពុជា ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន​នា​ពេល​កន្លង បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ ៤​ថ្ងៃ។

បើ​ទោះ​បី​គ្មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ កម្ពុជា​នៅ​តែ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​នៅ​​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែ​តុលា​ខាង​មុខ​នេះ​ផង​ដែរ ដែល​មាន​ន័យ​ថា កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស អាច​ឈប់​សម្រាក​ពី​ការងារ​របស់​ពួកគេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm