ចិន៖ការបាញ់មីស៊ីលICBM គឺជាទម្លាប់ គ្មានការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរឡើយ

2024/09/27 05:38:14 pm        183

ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ខ្លួនគឺ "ស្របច្បាប់ និងជាទម្លាប់" ហើយថា ខ្លួនមិនបានផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើយ បន្ទាប់ពីការបាញ់បង្កឱ្យមានការរិះគន់ពីមហាអំណាចក្នុងតំបន់។ 

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក ចាង សៀវកាង (Zhang Xiaogang) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការបាញ់មីស៊ីលបាលីស្ទីក ICBM គឺដើម្បីសាកល្បងសមត្ថភាពអាវុធ និងការហ្វឹកហាត់របស់យើង។ នោះគឺជាការរៀបចំស្របច្បាប់ និងជាទម្លាប់សម្រាប់ការបណ្តុះបណ្តាលយោធា។ លោក ចាង បាននិយាយថា គោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសចិនមានស្ថេរភាព សមស្រប និងអាចព្យាករណ៍បាន។ យើងអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវគោលនយោបាយនុយក្លេអ៊ែរដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន និងបន្តយុទ្ធសាស្រ្តនុយក្លេអ៊ែរស្វ័យការពារ។

លោកបាននិយាយថា ប្រទេសចិនមិនស្វែងរកការរត់ប្រណាំងសព្វាវុធឡើយ ហើយបានសន្យាថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ឬតំបន់គ្មានអាវុធនោះឡើយ។

លោកបាននិយាយថា ប្រទេសចិននឹងបន្តរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ។

ប្រទេសចិនបានប្រកាសការសាកល្បងដ៏កម្រកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ ដោយនិយាយថា មីស៊ីលនេះបានបំពាក់ក្បាលគ្រាប់សិប្បនិម្ម៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        2
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm