៥ឆ្នាំកម្ពុជាខាតជាង ១០០លានដុល្លារ លើដំណាំស្រូវ ដោយសារបញ្ហាគ្រោះរាំងស្ងួត

2021/09/28 01:08:52 pm        572

ភ្នំពេញ ៖ រយៈពេល៥ឆ្នាំជាប់គ្នាកន្លងទៅ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បញ្ហាគ្រោះរាំងស្ងួត ធ្វើឲ្យកម្ពុជាបានខាតបង់ថវិកាលើការធ្វើដំណាំស្រូវវស្សា ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាម៉េរិក ដោយសារបញ្ហាគ្រោះរាំងស្ងួត។

យោងតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ គ្រោះរាំងស្ងួតនៅក្នុងតំបន់មួយចំនួន បានប៉ះពាល់​ដល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង ១លានហិកតា ដោយក្នុងនោះ ស្រូវចំនួន ២០១ ៤៩០ហិកតា ត្រូវបានខូចខាតទាំងស្រុង ។

របាយការណ៍ បានបន្តថា បញ្ហាគ្រោះរាំងស្ងួតនេះ គឺក្នុងឆ្នាំ២០១៥ បានធ្វើឱ្យខូចដំណាំ​ស្រូវ​វស្សាចំនួន ៤១ ៤៦៩ហិកតា នាំឱ្យខាតបង់តម្លៃថវិកា ២១លានដុល្លារ ។ ឆ្នាំ២០១៦ ខូចខាតចំនួន ១៦ ៧៥១ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៨,៥លានដុល្លារ ។ ឆ្នាំ២០១៧ ខូចខាតចំនួន ១៣ ៣០៦ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៦,៧លានដុល្លារ ។ ឆ្នាំ២០១៨ ខូចខាតចំនួន ៥៨ ៤៩០ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣០លានដុល្លារ និងឆ្នាំ២០១៩ ខូចខាតចំនួន ៧១ ៤៧៤ ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣៧លានដុល្លារ ។

ដោយការខូចខាតដំណាំស្រូវ ក្នុងផ្ទៃដីទាំងអស់នេះ ធ្វើឱ្យបាត់បង់ផលិតកម្មស្រូវវស្សាចំនួន ៦២៤ ២៦២តោន ដែលគិតជាថវិកាតម្លៃប្រមាណជាង ១០០លានដុល្លារ ។

របាយការណ៍ក្រសួងបរិស្ថាន បន្ថែមថា ទន្ទឹមនេះ ការប្រែប្រួលអាកាសធាតុ ​បានជះឥទ្ធិពល​អវិជ្ជមាន​លើការប្រើប្រាស់ដី គុណភាពដី និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពិសេសការកើត​មាន​គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ​ ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នាកន្លងមក ។ ដោយរយៈពេល៥ឆ្នាំនេះ ឆ្នាំដែល​យ៉ាប់យឺន​បំផុត គឺឆ្នាំ២០១៥, ឆ្នាំ២០១៨ និងឆ្នាំ២០២១៩ ។

គ្រោះរាំងស្ងួត គឺជាគ្រោះមហន្តរាយពាក់ព័ន្ធ​នឹងអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កផល​ប៉ះពាល់​រហូតដល់ ៨៣ភាគរយ នៃការខូចខាត ​និងការខាតបង់សរុបនៅក្នុងវិស័យកសិកម្ម ។

របាយការណ៍ បានបញ្ជាក់ថា ការប្រើប្រាស់ដីសម្រាប់ផលិតកសិកម្មដំណាំស្រូវនៅកម្ពុជា បាន​កើតឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២១៩ ផ្ទៃដីធ្វើស្រូវចំនួន ៣៣២៩ ០០០ហិកតា, ទន្ទឹមនេះ​ ផ្ទៃដីសម្រាប់ផលិតកម្មដំណាំឧស្សាហកម្ម​ ត្រឹមឆ្នាំ២០២១៩ មានចំនួន ៩៦២ ០០០ហិកតា ៕

អត្ថបទ ៖ បាន សុរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm