សម្តេចធិបតីរំពឹងថាឆ្នាំនេះកម្ពុជានឹងទទួលភ្ញៀវទេសចរជិត៦លាននាក់ និងឆ្នាំ២០២៦ ចំនួន៧លាននាក់

2024/09/27 05:56:25 pm        432

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត​៦​លាន​នាក់ និងឆ្នាំ២០២៦ប្រមាណ៧លាននាក់ ខណៈក្តីរំពឹង​នេះ​ដោយ​សារ​កម្ពុជា​មាន​គម្រោង​សាង​សង់ ​នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍នោះ។

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ​«ទេសចរណ៍ និងសន្តិភាព» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ផ្តើម​ចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើងជាបីដំណាក់កាល ដំណាក់កាលទី១ ជាដំណាក់កាលភាពធន នៃវិស័យ​ទេសចរណ៍ ​ដំណាក់កាលទី២ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំ ណាក់​កាលទី៣ ជា​ដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មី​ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ​ជាលទ្ធផលកម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេលលេញលើ គ្រប់វិស័យ និង​ទទួលស្វាគមន៍ទេសចរណ៍ឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោល​ដៅ​ទេសចរណ៍​សុវត្ថិភាព និងបៃតង។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលកំ ណើន​ភ្ញៀវទេសចរ​អន្តរជាតិជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣កន្លងទៅយើងទទួលបាន ភ្ញៀវទេសចរ​អន្តរជាតិ ៥.៤៥លាននាក់កើនឡើង រហូត​ដល់​១៣៩.៥​ភាគ​រយធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២​។ ដោយឡែក៧​ខែដើម​ឆ្នាំ២​០២៤​នេះ​យើង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​៣​លាន​​៧​សែននាក់«ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរណអន្តរ ជាតិ​ប្រមាណ​ជិត៦លាននាក់ និងប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២៦»។

យ៉ាងណាក៏ដោយតាមរយៈសារលិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏ បាន​អំពាវ​នាវ​​ដល់​ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកប​​ដោយ​និរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។

ដើម្បី​ជា​​ការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤​ក្រោម​ប្រធាន​បទ​«​ទេសចរណ៍ និងសន្តិភាព»នេះដែរ សម្ដេចធិបតីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាព ទើប​មានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សា​បាន​នូវ​សុខ​សន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ជាប្រពៃណី​របស់​ប្រជាជន​យើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហ​ប្រតិបត្តិ​ការ​ល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសម ជាព្រះរាជាណាចក្រអច្ឆរិយៈ និង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍លំដាប់ពិភពលោក៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm