ផ្លូវជនបទស្ថិតក្នុងខេត្តសៀមរាប កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2024/09/27 06:25:04 pm        148

សៀមរាប ៖ ផ្លូវជនបទចំនួនពីរខ្សែ និងសំណង់សិល្បការ្យផ្សេងៗ ក្នុងស្រុកចំនួនបី នៅខេត្តសៀមរាប បានកំពុងផ្តល់អត្ថប្រយោជន៍ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបរអាជីវកម្មផ្សេងៗ ដោយបានកំពុងលើកកម្ពស់ជីវភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរ។

​ជុំវិញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជនជាដើម។

ទាក់ទិនផ្លូវជនបទនេះ, ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤, បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ការងារ ស្ថាបនា ១០០ ភាគរយ លើការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅស្រុកស្រីស្នំ, ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស នៅស្រុកវារិន និងសាងសង់លូប្រអប់មុខពីរចំនួន ២ កន្លែង នៅស្រុកស្វាយលើ, ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងស្ថាបនារបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដែលជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។

ទាក់ទិនការស្ថាបនានេះ, ឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ដោយ ទទួលបានគោលការណ៍ឯកភាពពី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួង ការពារជាតិ ក៏បានចាប់ផ្តើមអនុវត្តការងារស្ថាបនាផ្លូវ និងសាងសង់លូប្រអប់ទាំងនោះ ដោយអនុវត្តសម្រេចបាន ១០០ ភាគរយ ដើម្បី ផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ។

បន្ទាប់ពីចុះពិនិត្យគម្រោងទាំងនោះរួច, ឯកឧត្តម ជា ស៊្រុន និងគណៈកម្មការអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេចនិងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែ គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងជំនួបនេះដែរ, ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ រួមជាមួយថវិកាមួយចំនួន របស់ ឧត្តមសេនីយ៍ឯក លន់ សុធី ផងដែរ ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm