[UPDATE] មនុស្សម្នាក់ស្លាប់ ខណៈព្យុះសង្ឈរា ហេលេន ដ៏គ្រោះថ្នាក់បំផុតវាយប្រហារសហរដ្ឋអាមេរិក

2024/09/27 06:31:13 pm        331

ក្រុមមន្ត្រីនៅរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងទទូចដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ស្ដាប់បទបញ្ជាជម្លៀសខ្លួនជាកាតាព្វកិច្ច ពុំនោះនឹងប្រឈមការគំរាមកំហែងដល់អាយុជីវិត ខណៈដែលព្យុះសង្ឃរា ហេលេន (Helene)បានវាយប្រហារទូទាំងតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ។ 

ព្យុះសង្ឈរាហេលេន បានបោកបក់លើផ្នែកមួយចំនួនរបស់ប្រទេសម៉ិកស៊ិកនិងបាននាំមកនូវប្រភេទព្យុះត្រូពិកទៅកាន់រដ្ឋ Florida ជាទីដែលមនុស្សម្នាក់បានស្លាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ  បន្ទាប់ពីស្លាកសញ្ញាមួយរលំលើរថយន្តរបស់ពួកគេលើផ្លូវហាយវ៉េ មួយក្នុងទីក្រុង Tampaរដ្ឋ Florida ស្របពេលខ្យល់បោកបក់ខ្លាំងលាយលំជាមួយភ្លៀងធ្លាក់។  

មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយនៅលើបណ្ដាញសង្គមថា អ្នកទាំងឡាយរស់នៅតាមតំបន់ឆ្នេរសមុទ្រ Florida Big Bend កំពុងប្រឈមហានីភ័យនៃព្យុះដែលកំពុងកើនឡើងឥទ្ធិពលដ៏មហន្តរាយ។ 

មជ្ឈមណ្ឌលខាងលើ បានធ្វើបច្ចុប្បន្នភាពព្យុះហេលេន ដែលត្រូវគេរំពឹងថា នឹងវាយប្រហារដល់ដីគោកក្នុងតំបន់ឆ្នេរ Big Bend របស់រដ្ឋ Florida នៅថ្ងៃសុក្រម៉ោង ១១យប់ ម៉ោងនៅសហរដ្ឋអាមេរិក ដែលជាព្យុះដ៏គ្រោះថ្នាក់បំផុត កម្រិតទី៤ ដោយនឹងនាំមកនូវកម្លាំងខ្យល់ជិត២០៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm