ចិនសម្រេចជ្រើសរើសកម្ពុជាជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃមុនគេ​ក្នុងតំបន់អាស៊ាន

2024/09/27 06:51:09 pm        424

នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin (គួយលីន) តំបន់ស្វយ័តក្វាងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ចាប់ពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកញ្ញានេះ ហើយក្នុងព្រឹត្តិការណ៍​នេះ​ភាគី​ចិន​បាន​សម្រេច​ជ្រើស​រើសកម្ពុជា ជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍​ឆ្នាតវៃមុនគេ​ក្នុង​តំបន់​អាស៊ាន។

ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសិទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានថ្លែងថា នៅក្នុង​ដំណើរចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ានលើកទី១០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិន ដឹកនាំដោយ ឯកឧត្តម កាង លីន ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី ហើយក្នុងជំនួបនេះ ភាគីចិន បានលើកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលទេសចរណ៍ឆ្នាតវៃ SMAR TOURISM PLATFORM នៅកម្ពុជា តភ្ជាប់ជាមួយទីក្រុងទេសចរណ៍ឆ្នាតវៃគួយលីនមុនគេក្នុងតំបន់អាស៊ាន ។

ឯកឧត្តម កាង លីន ក៏បានសន្យាជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ផ្តល់ការបណ្តុះបណ្តាលទេសចរណ៍ចាំបាច់នានានៅក្នុងឆ្នាំ២០២៥ផងដែរ។

សូមជម្រាបតាម តាមរយៈជំនួបនេះ ឯកឧត្តម ហួត ហាក់ ជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន ឯកឧត្តមក៏បានស្នើភាគីមិត្តចិនជួយបង្កើនជើងហោះហើរត្រង់ពីទីក្រុងគួយលីនមកកម្ពុជា និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ចិន ក៏ដូចក្រុមហ៊ុនទេសចរណ៍នានាទៀតរបស់ប្រទេសចិន ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្កើនការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា និងជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ខណៈក្រោមម្លប់សន្តិភាពនៅកម្ពុជា គឺកម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ហើយមានភាពទាក់ទាញបំផុត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm