អូស្ត្រាលី និងអង់គ្លេស នឹងចុះសន្ធិសញ្ញាផលិតនាវាមុជទឹករួមគ្នាក្រោមកិច្ចព្រមព្រៀង AUKUS

2024/09/27 06:51:50 pm        293

អូស្ត្រាលី និងអង់គ្លេស បាននិយាយថា ពួកគេនឹងចុះសន្ធិសញ្ញាទ្វេភាគីដើម្បីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី ក្រោមភាពជាដៃគូរបស់កិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលរួមបញ្ចូលសហរដ្ឋអាមេរិកផងដែរ។

អូស្ត្រាលី នឹងទិញនាវាមុជទឹកអាមេរិក វើជីននៀ (Virginia) ដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ក្រោយនេះ ដោយក្រោយមកចក្រភពអង់គ្លេស និងអូស្ត្រាលី នឹងសាងសង់នាវាមុជទឹកប្រភេទ AUKUS ថ្មីនៅទីក្រុងកំពង់ផែ បារ៉ូអ៊ីនហ្វឺនេស (Barrow-in-Furness) របស់អង់គ្លេស និងនៅរដ្ឋ សៅ អូស្ត្រាលី (South Australia) របស់អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសកាលឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលេស (Richard Marles) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នៅទីក្រុងឡុងដ៍្រថា “យើងនឹងចរចាសន្ធិសញ្ញាទ្វេភាគី រវាងអូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បីឱ្យផ្នែកនៃ AUKUS ធ្វើការលើនាវាមុជទឹកថ្មី”។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា ដៃគូរបស់ AUKUS បានធ្វើការពិសោធន៍សំខាន់ៗនៅទូទាំងដីគោក ក្រោមសមុទ្រ និងវិសាលគមអេឡិចត្រូម៉ាញ៉េទិច ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ “សសរស្ដម្ភទីពីរ” របស់ AUKUS។ សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា ដៃគូរបស់ AUKUS កំពុងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍ និងផ្តល់នូវបច្ចេកវិទ្យាលឿនជាងសំឡេងសម្រាប់ការវាយលុក និងការពារ ហើយនឹងធ្វើសមយុទ្ធយានដ្រូនក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm