កម្ពុជា​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​របស់​កម្មករ​កាត់​ដេរ​ដល់ ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើទោះ​បី​ជួប​វិបត្តិ​កូវីដ-១៩​ក្ដី

2021/09/28 07:56:32 pm        318

ភ្នំពេញ៖ កម្ពុជា​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​វិស័យ​កាត់ដេរ ​ឱ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​សុខភាព​សកល​ក៏​ដោយ។

ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ទៅ​ដល់ ១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរត្រូវ​បាន​ដំឡើង​ដល់​ចំនួន ១៩៤​ដុល្លារ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បន្ថែម​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត។

តាម​រយៈ​សេចក្ដី​សម្រេច​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​ដំឡើង​​ចំនួន ៦​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ឬ​កើន​ឡើង​​ពី​ចំនួន ១៨៨​ដុល្លារ​នៅ​ឆ្នាំ​២០២១​នេះ ទៅ​ដល់​ចំនួន ១៩៤​ដុល្លារ​ចាប់​ពី​ខែ​មករា​ឆ្នាំ​​២០២២​ខាង​មុខ​នេះ។

ប៉ុន្តែ ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន បាន​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​​ចំនួន ២០៤​ដុល្លារ​សម្រាប់​​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​ក្រោយ​នេះ។

ទោះជាយ៉ាងណា ក្រសួង​ការងារ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​សមាសភាព​មក​ពី​ភាគី​តំណាង​កម្មករ​កាត់​ដេរ ភាគី​តំណាង​ថៅកែ​រោងចក្រ និង​តំណាង​រាជ​រដ្ឋា​ភិបាល បាន​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​គាំ​ទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩២​ដុល្លារ។

កម្ពុជា​នៅ​តែ​បន្ត​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​ដដែល បើ​ទោះបី​ជា​កម្ពុជាខ្លួន​ឯង និង​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ក្ដី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm