ក្រសួងទេសចរណ៍ ប្តេជ្ញាប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

2024/09/27 07:02:48 pm        228

នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍នឹងប្រារព្ធទិវាទេសចរណ៍​ពិភពលោក​ ២៧ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សន្តិភាព និងទេសចរណ៍»។ តាមរយៈ​ព្រឹត្តិការណ៍​នេះ ក្រសួងទេសចរណ៍បានប្តេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបង្កើន​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់ក​ម្ពុជា​ពង្រឹង​គុណ​ភាពផ​លិត​ផល​ទេសចរណ៍ និងសេវាកម្មទេសចរណ៍ជាដើម ក្នុងគោលដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោល​ដៅ​ទេសចរណ៍​លំដាប់ពិភពលោក។

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤នេះ ប្រារព្ធក្នុងគោលបំណង ស្វែងយល់​ពី​ចំណុច​ប្រសព្វ​នៃ​ទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នា​នូវ​វប្បធម៌​ដ៏​សម្បូបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពជាឈ្នាន់ រួមចំណែក​ដល់​ការ​ដោះស្រាយ​ជម្លោះ ការផ្សព្វផ្សារ និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។

តាមរយៈ​ទិវាទេសចរណ៍ពិភពលោកនេះដែរ ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសីទ​សារ​ព័ត៌​មាន​យប់​ថ្ងៃទី២៦ ខែកញ្ញានេះក៏បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាលនៅ​ក្នុងអណត្តិទី៧នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន តាមផែនទី​បង្អុល​ផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបាននិង​កំពុង​អនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​សៀមរាប​២០២៤ យុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា និងយុទ្ធនាការឆ្នាំផ្លាស់​ប្តូរ​ទស្សនៈ​កិច្ច​ប្រជាជន​កម្ពុជា ចិន សម្រេចបានលទ្ធផលផែ្លផ្កាជាច្រើន ក្រោមម្លប់សន្តិភាព។

នៅក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឱកាស​អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដែលពិភពលោកតែង​ប្រារព្ធ​នៅ​រៀង​រាល់​ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចបានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប និងក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសមាគមជាតិអន្តរជាតិពាក់ព័ន្ធទាំងអសសូមគាំទ្រ និងរក្សាឲ្យ​បាន​សុខ​សន្តិភាព វិបុលភាពទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស​រួម​គ្នាអភិរក្សវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ សហគមន៍ទេសចរណ៍ ការពារបរិស្ថាន ជំរុញ​បង្កើនគុណភាពផលិផលទេសចរណ៍ សេវាកម្មទេសចរណ៍ សុវត្ថិភាពទេសចរ រក្សា​ស្នាម​ញញឹម​រួសរាយ បដិសណ្ឋារកិច្ចល្អ ការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត និង ប្រែក្លាយ​កម្ពុជា​ជា​គោលដៅទេសចរណ៍លំដាប់ពិភពលោក និងសាកសម កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​៕ អត្ថបទ ស៊ុម សុខជា 


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        79
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm