អភិបាលខណ្ឌបឹងកេងកង ណែនាំសមត្ថកិច្ចរក្សាឱ្យបានគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

2024/09/27 08:04:45 pm        109

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអាជ្ញាធរសមត្ថកិច្ច​មូលដ្ឋាន​នីមួយៗ ត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បី​ធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក សុខ សម្បត្តិ បានលើកឡើងថា សាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ ត្រូវប្រើប្រាស់​កម្លាំង​អោយបានគ្រប់គ្រាន់តាមគោលដៅទាំងអស់ ពិសេស តាមទីតាំង វត្តអារាម សាលារៀន និងទឹកន្លែងកំសាន្តនានា។ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមាន​ការទទួល​ខុស​ត្រូវ​ខ្ពស់ ដោយបានកំណត់គោលដៅដែលអាចមានបញ្ហា ពិសេសដីឡូត៍ដែលទុកចោលទំនេរ ផ្ទះ​ទុកចោល ត្រូវផ្សព្វផ្សាយឲ្យម្ចាស់ទីតាំងនីមួយៗសំអាត កាប់ឆ្ការព្រៃឲ្យអស់ ពីព្រោះ​ទីតាំង​បែបនេះ គឺជាការផ្ដល់ជំរកឲ្យជនអាណាថា ក្មេងហិតកាវ សេពគ្រឿងញៀនជាដើម ហើយ​ពួកនេះក៏អាចបង្កជាបទល្មើស លួច ឆក់ ប្លន់ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាយ ។

អភិបាលខណ្ឌបឹងកេងកង បាននបន្ថែមថា គណៈបញ្ជាការឯកភាពខណ្ឌត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយ​សម្រួល​ចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ចៀសវាងការកកស្ទះចរាចរណ៍ ។ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីថែរក្សាឲ្យបាននូវគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេស បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ក្រុមក្មេងទំនើងជាដើម ។

ជាមួយគ្នានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ក៏បានណែនាំ​សមត្ថកិច្ចគ្រប់​គ្រង​មុខ​សញ្ញាគ្រប់ប្រភេទឱ្យបានម៉ត់ចត់ បង្កើនការភ្ជាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់។ គ្រប់សាលាសង្កាត់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នឹង​ត្រូវរាយការណ៍រាល់សកម្មភាពក្នុងមូលដ្ឋានជូនគណៈបញ្ជាការឯកភាពខណ្ឌឱ្យបានទាន់ពេលវេលា៕ តារាវុទ្ធី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm