មក​ទស្សនា​កីឡដ្ឋាន World Cup ២០២២ នៅ​កាតា​មួយ​ដែល​នឹង​បាត់​ខ្លួន​វិញ​ក្រោយ​ចប់​ព្រឹត្តិការណ៍​

2021/09/28 08:17:17 pm        775

​បាល់ទាត់៖ ​នៅពេលដែល​ការសាងសង់​បានបញ្ចប់ កាតា​នឹងមាន​កីឡដ្ឋាន World Cup លើកដំបូង​ដែល​ប្រើប្រាស់​ហើយ​អាចរុះរើ​ចេញ​វិញ​បាន​គឺ​កីឡដ្ឋាន Ras Abu Aboud នៅ​ទីក្រុង​ដូ​ហា​។ ​ការ​រចនា​សាងសង់​កីឡដ្ឋាន World Cup នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​ត្រូវបាន​ផ្គុំ​នឹង​សាងសង់ឡើងដែល​សុទ្ធតែ​អាច​រុះរើ​បាន​ទាំងអស់ ពោលគឺ​គ្រប់​បំណែក​ទាំងអស់​ត្រូវបាន​ផ្ទុក​នៅក្នុង​កុងតឺន័រ​ ដែល​បាន​ដឹកជញ្ជូន​មកដល់​ទីតាំង​សាងសង់​។

​នៅក្នុង​កុងតឺន័រ​នីមួយៗ​ដែល​ដឹក​មកគឺមាន​គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​មិន​ថា ការិយាល័យ បន្ទប់ទឹក កៅអីអង្គុយជាដើម​។ ​បើតាម​អ្នកគ្រប់គ្រង​គំរោង​សាងសង់បានអោយដឹងថា ការសាងសង់​ត្រូវ​បានគិត​យ៉ាងលំអិត​ដោយ​ធ្វើ​យ៉ាងណា ឲ្យ​គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​ទាំងអស់នឹង​អាច​ប្រើប្រាស់​បន្តទៀត​នៅពេល​រុះរើ​ចេញ មិន​ថា​ដំបូល រឺក៏​ដែក​ផ្សេងៗ​។ ​គំរោង​សាងសង់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ដែលជា​កីឡដ្ឋាន​មួយ​ក្នុងចំណោម​កីឡដ្ឋាន ៧ ដែល​កាតា​សាងសង់​ហើយ​រុះរើ​ចេញ​វិញ​ក្រោយ World Cup ២០២២ បញ្ចប់​។ ​កុងតឺន័រ​ដឹក​សំភារៈ​កីឡដ្ឋាន​ចំនួន ១០០០កុងតឺន័​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​។

​ក្រោយ​បញ្ចប់ World Cup ២០២២ កីឡដ្ឋាន​នេះនឹងត្រូវ​រុះរើ​ចេញ​វិញ​ដាក់​ចូលក្នុង​កុងតឺន័រ​ទាំងនោះ ដែល​អាច​យកទៅ​សាងសង់​កីឡដ្ឋាន​នៅ​កន្លែង​ផ្សេង ប្រទេស​ផ្សេង​បាន ហើយ​អាច​សាងសង់​បាន​ពីរ​កីឡដ្ឋាន​ក៏បាន ដោយសារ​កីឡដ្ឋាន​មួយ​នេះ​ធំអាច​ផ្ទុក​ទស្សនិកជន​បាន ៤០០០០នាក់​។ កាតា​បាន​សម្ពោធ​កីឡដ្ឋាន Al Janoub នៅ​ទីក្រុង Al Wakrah ដែល​នឹងត្រូវ​ប្រើប្រាស់​នៅ World Cup​។ ​គំរោង​ចំណាយ​លើ​ការសាងសង់​កីឡដ្ឋាន Ras Abu Aboud ត្រូវបាន​គេ​ដឹងថា ​មាន​តំលៃថោក​ជាង ១៥ ទៅ ២៥% នៃ​កីឡដ្ឋាន​ធម្មតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm