សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទទួលបានចំណេះដឹងថ្មីៗពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច

2024/09/27 10:18:48 pm        2.4 K

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) ទទួលបានចំណេះដឹងថ្មីៗ ពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច តាមរយៈសិក្ខាសាលាចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ បាន បាន រាជធានីភ្នំពេញ។

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិច នាថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា ការចែករំលែកបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិតមកពីខេត្តហៃណានប្រទេសចិន បានផ្តល់ឱ្យសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្តាត់ និងបង្ការជំងឺត្រូពិច ដែលផ្តោតជាពិសេសទៅលើប្រភេទជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។

លោកស្រី លី យ៉ានលីន (Liu Yanling) អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន នៃខេត្ត ហៃណានប្រទេសចិន បានមានប្រសាសន៍ដែរថា ឆ្នាំនេះ គឺជាលើកទី២ហើយ ដែលខេត្តហៃណានមកកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងគ្លីនិកព្យាបាលដោយឥតគិតថ្លៃ ស្តីពីការការពារ និងគ្រប់គ្រងជំងឺត្រូពិច ហើយភាគីពាក់ព័ន្ធក្នុងខេត្តហៃណាន និងកម្ពុជា នឹងរួមគ្នាធ្វើឱ្យមានការបណ្តុះបណ្តាល និងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ជាចំណុចលេចធ្លោថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យការពារ និងគ្រប់គ្រងជំងឺ និងឱសថត្រូពិច នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិចរៀបចំឡើង ក្រោមកិច្ចសម្របសម្រួលពី CDC ខេត្តហៃណាន ប្រទេសចិន និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        96
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm