អង្គការ Nation Station នៅទីក្រុង Beirut ចំអិនអាហារសម្រាប់ពលរដ្ឋជម្លៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល

2024/09/27 10:25:20 pm        28

ផ្ទះបាយស៊ុប Nation Station ដែលជាអង្គការមិនរកបា្រក់ចំណេញនៅទីក្រុង Beirut និងត្រូវបានបង្កើតឡើង បន្ទាប់ពីហេតុការណ៍ផ្ទុះនៅកំពង់ផែក្រុង Beirut កាលពីឆ្នាំ ២០២០ បច្ចុប្បន្នកំពុងជួយពលរដ្ឋជម្លៀសខ្លួនពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។

អង្គការស្ម័គ្រចិត្តមួយនេះដែលស្ថិតនៅសង្កាត់ Geitawi បានបង្កើនចំនួនអាហាររបស់ពួកគេជាការឆ្លើយតបគ្រាអាសន្ន ចាប់តាំងពីថ្ងៃអង្គារមក ដោយចែកចាយអាហារទាំងអស់នេះដល់សាលារៀនដែលត្រូវបានប្រើប្រាស់ជាទីជម្រកសម្រាប់ជនភៀសខ្លួន ។ 

អ្នកស្រី Josephine Abu Abdo គឺជាសហស្ថាបនិកបង្កើតអង្គការ Nation Station និយាយថា ដំបូងពួកយើងមានគ្នា ៥នាក់ ក្រោយមកពួកយើងមានគ្នា ១០០នាក់ ហើយនិងធ្វើឲ្យស្ថានីយ៍មួយនេះ ដែលធ្លាប់ត្រូវបានបោះបង់ចោល ក្លាយជាតំបន់សហគមន៍សម្រាប់ពិភពលោក ។

អង្គការមួយនេះ រៀបចំអាហារចំនួន ៧០០ ក្នុង ១ថ្ងៃ ហើយសង្ឃឹមថា នឹងបង្កើនចំនួនអាហារពេលដែលជំនួយកាន់តែច្រើនត្រូវបានផ្តល់ជូន ។

អ្នកស្រី Abu Abdo បន្តថា ពួកយើងបន់ឲ្យតែពួកយើងមិនត្រូវធ្វើរឿងនេះទេ តែនេះគឺជាកាតព្វកិច្ចជាមូលដ្ឋានដែលពួកយើងត្រូវតែធ្វើសម្រាប់បងប្អូនប្រុស-ស្រីរបស់ពួកយើង គឺពលរដ្ឋដែលបានជម្លៀសខ្លួន ។

គួរឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់នៅភាគីជម្លោះតាមព្រំដែនទាំង ២ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ធ្វើឲ្យតំបន់ជាច្រើនត្រូវបោះបង់ចោល ហើយអ៊ីស្រាអែល បានប្រកាសថានឹងបញ្ជូន អ្នកជម្លៀសខ្លួនឲ្យវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ពេលណាដែលសម្រេចគោលដៅសង្រ្គាមរបស់ពួកគេ ។

ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ក្នុងសប្តាហ៍កន្លងមកនេះ ចំគោលដៅរាប់រយកន្លែងនៅតំបន់ភាគខាងត្បូងលីបង់ និងវាយប្រហារចូលកាន់តែជ្រៅទៅក្នុងប្រទេសមួយនេះ ដោយបានសម្លាប់មនុស្សជាង ៦០០នាក់ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm