UEFA បិទ​សំណុំរឿង​ឈប់​តតាំង​នឹង​ ៣​ក្លិប​ដែល​ពាក់ព័ន្ធ​នឹង European Super League ទៀតហើយ​

2021/09/28 09:07:45 pm        116

​បាល់ទាត់៖ ​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​បញ្ចប់​ការ​តតាំង​ផ្លូវច្បាប់​ទល់នឹង​ ៣​ក្លិប​បាល់ទាត់​ដែល​ពាក់ព័ន្ធ​នឹង European Super League ទៀតហើយ​រួមមាន Barcelona, Real Madrid និង Juventus​។​ ​​ក្លិប​ទាំងបី​នេះ​ស្ថិត​ក្នុងចំណោម​ក្លិប​ចំនួន ១២ ដែល​រួមគ្នា​បង្កើត​ការប្រកួត European Super League ដែល​ក្រោយមក​ក៏ត្រូវ​បាន​ដួលរលំ​ក្រោយ​រង​ការរិះគន់​ឥតឈប់ឈរ​។

​​បន្ទាប់ពី​ការប្រកាស​ភ្លាមៗ​កាលពី​ខែមេសា​នៃ​ពាន European Super League ក្លិប​ចំនួន ៩ ដែល​រួមមាន​ក្លិប​នៅអង់គ្លេស​ទាំង ៦ ក៏បាន​ដកខ្លួន​បន្តបន្ទាប់​គ្នា​បន្សល់ទុក​តែ Barcelona, Real Madrid និង Juventus​។​ ​​ក្លិប​ទាំងបី​ត្រូវបាន​ចោទប្រកាន់ និង​ស្ថិតក្រោម​ការស៊ើបអង្កេត​ថា​មានបាន​បំពាន​នឹង​ច្បាប់​របស់ UEFA​។​ ​​តែ​មកដល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ UEFA ក៏បាន​ប្រកាស​ពី​ការបិទ​សំណុំរឿង​តតាំង​គ្នា​នេះ​។ ​​មូលហេតុ​អ្វីដែល​ការតស៊ូ​ផ្លូវច្បាប់​របស់ UEFA ត្រូវបាន​បញ្ចប់​ត្រឹមនេះ​?

Barca, Real Madrid និង Juventus មានការ​គាំទ្រ​ពី​តុលាការ​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ដែល​កាលពី​ខែមេសា​បានសំរេច​ថា UEFA មិនអាច​ចាត់វិធានការ​ណាមួយ​ប្រឆាំងនឹង Super League បានទេ​ព្រោះ​វា​តំណាងឱ្យ​ការរំលោភ​លើ​ច្បាប់ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​។ ក្រោយ​មក UEFA បាន​ឆ្លើយតប​ទៅនឹង​ការទាមទារ​កាលពី​សប្តាហ៍​មុន​ ដោយ​ចៅក្រម​ឱ្យ​ផ្អាក​ដំណើរការ​វិន័យ​របស់​ខ្លួន​ប្រឆាំងនឹង​ក្លឹប​ដែល​នៅសល់​ទាំង៣ ​ដោយ​សម្រេចចិត្ត​បញ្ចប់​ការ​តាមច្បាប់​របស់​ពួកគេ​៕

​អត្ថបទ​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm