អំឡុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN) នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយថា ជម្លោះ និងសង្រ្គាម គឺជាមហន្តរាយដែលបង្កើតឡើងដោយស្នាដៃមនុស្ស ។
លោកបានសន្យាថា អង់គ្លេសនឹងវិលត្រឡប់ទៅរកភាពជាអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវ ខ្ពស់ ដើម្បីធ្វើឲ្យល្អប្រសើរឡើងប្រព័ន្ធអន្តរជាតិ និងដោះស្រាយវិបត្តិកំពុងកើតឡើងនៅតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។
មេដឹកនាំអង់គ្លេសរូបនេះ បានអំពាវនាវផងដែរឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ហើយលោកបន្តថា លទ្ធិប្រជាធិបតេយ្យគឺជចម្លើយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ។
កាលពីថ្ងៃពុធកន្លងទៅ លោក Starmer បានសន្យាការគំាទ្របន្តរបស់ប្រទេសលោកសម្រាប់អ៊ុយក្រែន អំឡុងជំនួបរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅក្រៅមហាសន្និបាត UN ៕