ចិន៖ មានការឯកភាពគ្នាកាន់តែច្រើនបន្ថែមជាមួយឥណ្ឌា ជុំវិញការដកទ័ព

2024/09/28 01:58:31 am        42

ក្រុងប៉េកាំងបានប្រាប់ឲ្យដឹងថា ប្រទេសចិន និងឥណ្ឌា បានឈានដល់ការឯកភាពគ្នាកាន់តែច្រើនឡើង ពាក់ព័ន្ធនឹងការដកកងទ័ពចេញពីផ្នែកខ្លះនៅតាមព្រំដែនមានជម្លោះ រវាងប្រទេសទាំង២ ដោយនេះជាសញ្ញាបន្ថែមទៀតថា ភាពតានតឹង រវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ កំពុងធូរស្រាល។

ដោយឆ្លើយតបទៅនឹងសំណួរ នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) អំពីការដកទ័ពនៅព្រំដែន អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់ថា ភាគីទាំង២ មាន «ការយល់ឃើញខុសគ្នាកាន់តែតិចទៅៗ និងការយល់ឃើញស្របគ្នាកាន់តែធំទូលំទូលាយជាងមុន»។

បើយោងតាមប្រតិចារិកនៃសន្និសីទសារព័ត៌មាន បានបង្ហាញថា អ្នកនាំពាក្យ លោក Zhang Xiaogang បាននិយាយថា មន្ត្រីចិន និងឥណ្ឌា បានបន្តការសន្ទនាយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ស្ដីពីបញ្ហាព្រំដែន តាមរយៈបណ្តាញការទូត និងយោធា។

លោក Zhang បានបន្ថែមថា៖ «ភាគីទាំង២ បានយល់ព្រមពង្រឹងកិច្ចសន្ទនា និងការពិគ្រោះយោបល់ សម្របសម្រួលរាល់កង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក និងឈានដល់ដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក នៅដំណាក់កាលដំបូង»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ បានជាប់គាំងចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក នៅពេលដែលការប៉ះទង្គិចគ្នា រវាងទាហាននៅតាមព្រំដែនហិម៉ាល័យដែលមានជម្លោះ បានធ្វើឲ្យជនជាតិឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ និងជនជាតិចិនមិនដឹងពីចំនួន បាត់បង់ជីវិត។

ចាប់តាំងពីពេលនោះមក គេឃើញថា មានការរីកចម្រើនជាលំដាប់ ក្នុងការដោះស្រាយវិបត្តិព្រំដែន នៅក្នុងកិច្ចចរចាការទូត និងយោធាជាង ៥០លើក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm