ក្រុមឧទ្ទាមផ្តាច់ខ្លួនច្រានចោលការផ្តល់ជូនសន្តិភាពរបស់របបសឹកសហភាពមីយ៉ាន់ម៉ា

2024/09/28 02:38:55 am        56

ក្រុមឧទ្ទាមផ្តាច់ខ្លួន បានបដិសេធន៍ចោលការផ្តល់ជូនសន្តិភាពពីរបបសឹកសហភាពមីយ៉ាន់ម៉ាដែលខកចិត្តចំពោះការចាញ់សមរភូមិ និងការរត់ចោលជួរនៅក្នុងសង្រ្គាមស៊ីវិលដែលអូសបន្លាយពេលជាង ៣ឆ្នាំមកហើយ ។

គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យោធាសហភាពមីយ៉ាន់ម៉ា បានជំរុញឲ្យគូប្រជែងប្រដាប់អាវុធរបស់ខ្លួនបោះបង់ចោលនូវអ្វីដែលពួកគេហៅថា អំពើភេរវកម្ម ហើយចូលរួមក្នុងដំណើរការនយោបាយនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំក្រោយ នៅក្នុងការផ្សព្វផ្សាយដែលមិននឹកស្មានដល់មួយដល់សត្រូវខ្លួន ដែលបន្ទាប់មកត្រូវបានបដិសេធយ៉ាងឆាប់រហ័ស ។ 

សហភាពមីយ៉ាន់ម៉ា បានជាប់គាំងក្នុងសង្គ្រាមស៊ីវិល ដោយរបបសឹកកំពុងប្រយុទ្ធនៅលើសមរភូមិមុខជាច្រើនប្រឆាំងនឹងចលនាតស៊ូប្រដាប់អាវុធ ដែលជាកងកម្លាំងការពារប្រជាជន (PDF) គឺជាសម្ព័ន្ធមិត្តជាមួយក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើនទៀត មានប្រវត្តិជូរចត់ជាមួយយោធា ។ 

នេះគឺជាសកម្មភាពឃោសនាលើកដំបូងរបស់របបផ្តាច់ការមួយនេះ ចាប់តាំងពីពួកគេរឹបអូសអំណាចកាលពីឆ្នាំ ២០២១ ។ វាបានកើតមានឡើងផងដែរ ក្រោយបទឈប់បាញ់សម្របសម្រួលដោយចិន នៅរដ្ឋភាគខាងជើង Shan បានដួលរលំ ។

រដ្ឋាភិបាលរួបរួមជាតិនិរទេស(NUG) បាននិយាយថា ការផ្តល់ជូននេះ គ្មានតម្លៃនឹងពិចារណានោះទេ ហើយរបបសឹកគ្មានអំណាចក្នុងការរៀបចំការបោះឆ្នោតនោះដែរ ។

សេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា បច្ចុប្បន្នរបបសឹកមីយ៉ាន់ម៉ា គ្រប់គ្រងទឹកដីមីយ៉ាន់ម៉ាតិចជាងពាក់កណ្តាលប៉ុណ្ណោះ ។

កាលពីខែមិថុនាកន្លងទៅ សម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិចចំនួន ៣ បានបើកការវាយប្រហារជាថ្មីលើយោធាមីយ៉ាន់ម៉ា ដោយរឹបអូសបានដែនដីនៅតាមផ្លូវហាយវ៉េសំខាន់មួយកន្លែងនៅជាប់ខេត្ត Yunnan របស់ចិន ដែលមានព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm