ក្រុមហ៊ួទីរបស់យេម៉ែន៖ ពួកគេបានវាយប្រហារទីក្រុង Tel Aviv និង Ashkelon របស់អ៊ីស្រាអែល

2024/09/28 02:58:59 am        88

ក្រុមឧទ្ទាមហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន នាថ្ងៃសុក្រ (ទី២៧ ខែកញ្ញា) នេះ បាននិយាយថា ពួកគេបានវាយប្រហារទៅលើទីក្រុង Tel Aviv និង Ashkelon របស់អ៊ីស្រាអែល ដោយមីស៊ីលបាលីស្ទិក និងយានដ្រូន ដើម្បីបង្ហាញការគាំទ្រដល់តំបន់ហ្កាហ្សា និងប្រទេសលីបង់។

ជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលត្រូវបានបាញ់ចេញពីយេម៉ែន បន្ទាប់ពីសំឡេងស៊ីរ៉ែន និងការផ្ទុះ ត្រូវបានឮ នៅពេលព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី បានឲ្យដឹងថា ប្រតិបត្តិការរបស់ពួកគេ នឹងមិនបញ្ឈប់ប៉ុន្មានថ្ងៃខាងមុខនេះទេ ពោលគឺត្រូវធ្វើរហូតដល់ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងលីបង់ លែងមានតទៅទៀត។ លោក Yahya Sarea បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងនឹងធ្វើប្រតិបត្តិការយោធាបន្ថែមទៀត ប្រឆាំងនឹងសត្រូវ គឺអ៊ីស្រាអែល ដើម្បីដណ្ដើមជ័យជម្នះឲ្យបងប្អូនរបស់យើង នៅប៉ាឡេស្ទីន និងលីបង់»។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៦០០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃចន្ទមក ដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ស្ថិតក្នុងសភាពតានតឹងខ្លាំងបំផុតលើកដំបូង ក្នុងរយៈពេលជាង ១៨ឆ្នាំ។ ចំណែកក្រុមហេសបូឡា បាន និងកំពុងបាញ់គ្រាប់រ៉ូកែតចូលទៅដែនដីអ៊ីស្រាអែលអស់រយៈពេលជិត ១ឆ្នាំមកហើយ ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសដែលកំពុងតែប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm