ភាពភ័យស្លន់ស្លោ និងតក់ស្លុតកើតឡើង ខណៈការវាយប្រហាររបស់អ៊ីស្រាអែលបំផ្លាញអគារនៅក្រុងបេរូត

2024/09/28 05:02:03 pm        39

ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល បានពង្រាបអគារចំនួន៦កន្លែងឱ្យទៅជាកម្ទេចកម្ទី នៅទីតាំងបន្ទាយរបស់ក្រុមហេសបូឡាក្នុងទីក្រុងបេរូតភាគខាងត្បូង កាលពីថ្ងៃសុក្រ ដោយ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេបញ្ជូនទៅកាន់តំបន់លំនៅឋានដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។

ការវាយប្រហារជាបន្តបន្ទាប់ បានអង្រួនទីក្រុងបេរូត និងតំបន់នៅជុំវិញរបស់ទីក្រុងនេះ ដោយធ្វើឱ្យអ្នកស្រុកប្រញាប់ប្រញាល់ រត់គេចខ្លួនទៅកាន់ទីសុវត្ថិភាព។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់និង ៧៦នាក់រងរបួស។

រូបភាពរបស់សារព័ត៌មាន AFP បានបង្ហាញពីពពកផ្សែងខ្មួលខ្មាញ់ហុយឡើងចេញពីតំបន់ Haret Hreik នៅជាយក្រុងភាគខាងត្បូង។ ប្រជាជនក្នុងតំបន់ នាង Hammoud បាននិយាយថា ការវាយប្រហារបានរំឭកនាងអំពីសង្គ្រាមធំចុងក្រោយរបស់ក្រុមហេសបូឡា ជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០០៦ ដែលនៅពេលនោះ ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ស្ថិតនៅក្រោមការវាយឆ្មក់យ៉ាងខ្លាំង។

កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនវាយប្រហារស៊ីបគោលដៅ លើ ទីបញ្ជាការកណ្តាលរបស់ក្រុមហេសបូឡា ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិយាយថា បានកំណត់គោលដៅលើមេបញ្ជាការក្រុម លោក Hassan Nasrallah ដែលធ្វើឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនលីបង់ ដោយភ័យខ្លាចពីការកើនឡើងសង្គ្រាមកាន់តែធំ បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់តគ្នាស្ទើរតែរាល់ថ្ងៃ ដែលភាគច្រើនបានដាក់ការរឹតត្បិតនៅតំបន់ព្រំដែន។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm