បិណ្ឌទី១១ កម្មកររោងចក្រមួយចំនួនបន្តបំពេញការងារ ខណៈមួយចំនួនផ្សេងទៀតចាកចេញទៅស្រុកកំណើត

2024/09/28 07:10:06 pm        69

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ដែលជាថ្ងៃកាន់បិណ្ឌទី១០ កម្មករ កម្មការិនីរោងចក្រជាបណ្តើរៗហើយ បាននាំគ្នាចេញដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំគ្រួសារ ញាតិសន្តាន និងមិត្តភ័ក្តិ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខណៈកម្មករនិយោជិតមួយចំនួនផ្សេងទៀតបន្តធ្វើការងារជាធម្មតា។

​អ្នកស្រី សេង ប៊ុនណេ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សាន់នីខន ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រោងចក្រអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៦ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ អ្នកស្រី បានឲ្យដឹងទៀតថា ឆ្នាំនេះក្រៅពីជួបជុំគ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ ក្រុមគ្រួសារទាំងអស់ នឹងបន្តដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានក្បែរៗផ្ទះ ដើម្បីសម្រាកលំហែកាយ។

 លើកឡើងស្រដៀងគ្នានេះ ក្រុមកម្មការិនីដទៃផ្សេងទៀតនៅរោងចក្រខាងលើ បាននិយាយដោយទឹកមុខញញឹមថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និតមិត្តភ័ក្ត ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ ពួកគាត់ បានលើកឡើងថា ការររស់នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និងមមាញឹកច្រើនក្នុងការបំពេញការងារ ដូច្នេះមិនសូវមានពេលទៅលេងស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬបុណ្យជាតិធំៗទើបអាចធ្វើដំណើរទៅបាន។

ជាការកត់សម្គាល់ ក្រៅពីកម្មករ កម្មការនី ក៏ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានចាកចេញពីក្រុងភ្នំពេញ ធ្វើដំណើទៅខេត្តច្រើនខុសពីថ្ងៃធម្មតាដែរ ដោយឃើញមានការអន្តរាគមន៍របស់កងកម្លាំង សមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍បានសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឲ្យតែពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូចជាកម្មករ កម្មការនីជាច្រើនសិបនាក់ តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើតរៀងៗខ្លួន៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        214
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm