​UNHCR៖ មនុស្សជាង៣០.០០០នាក់ ភៀសខ្លួនចេញពីលីបង់ចូលទៅស៊ីរីក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ

2024/09/28 07:21:22 pm        56


ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) បាននិយាយកាលពីថ្ងៃសុក្រ ទី២៧ ខែកញ្ញា ថា មនុស្សជាង ៣០.០០០ នាក់ ភាគច្រើនជាជនជាតិស៊ីរី បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីពីប្រទេសលីបង់ ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែខ្លាំងឡើង។ លោក Gonzalo Vargas Llosa តំណាងអង្គការ UNHCR ប្រចាំប្រទេសស៊ីរី បាននិយាយថា ប្រជាជនប្រហែល៨០% ដែលឆ្លងកាត់គឺជាជនជាតិស៊ីរី ហើយប្រហែល ២០% គឺជាជនជាតិលីបង់។

លោកបាននិយាយបន្តថា ប្រហែលពាក់កណ្តាលនៃចំនួននេះគឺជាកុមារ និងក្មេងជំទង់ ហើយបុរសកំពុងធ្វើការឆ្លងកាត់ក្នុងចំនួនតិចជាងស្ត្រី។ លោក Vargas Llosa និយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ថា «ពួកគេកំពុងឆ្លងកាត់ពីប្រទេសដែលកំពុងមានសង្រ្គាមទៅកាន់ប្រទេសមួយដែលបានប្រឈមមុខរួចទៅហើយទៅនឹងវិបត្តិសង្គ្រាមអស់រយៈពេល១៣ឆ្នាំមកនេះ ដោយលោក ចាត់ទុកថា វាជាជម្រើសដ៏លំបាកបំផុត។ 

លោកបាននិយាយថា អង្គការ UNHCR បាននឹងកំពុងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូរបស់ប្រទេសស៊ីរី ដើម្បីបង្កើនការទទួលយក និងដំណើរការសម្រាប់អ្នកដែលបានមកដល់ ហើយប្រទេសស៊ីរី កំពុងអនុញ្ញាតឱ្យប្រជាជនលីបង់ ចូលមកសម្រាប់ពេលវេលាមិនជាក់លាក់ ដរាបណាពួកគេមានឯកសារមួយចំនួនបង្ហាញឈ្មោះ របស់ពួកគេ។ ប្រទេសលីបង់ បានផ្តល់ទីស្នាក់អាស្រ័យដល់ប្រជាជនស៊ីរីប្រហែល១,៥លាននាក់ ដែលបានភៀសខ្លួនចេញពីសង្រ្គាមស៊ីវិល នៅក្នុងប្រទេសរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានច្រានចោលការអំពាវនាវជាសកលសម្រាប់បទឈប់បាញ់ជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ហើយបានបញ្ជាក់ពីការវាយប្រហារតាមអាកាស ដែលនៅក្នុងសប្តាហ៍នេះ ដែលបានបង្កើនការព្រួយបារម្ភពីសង្គ្រាមក្នុងតំបន់។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm