លោកស្រី Harris អំពាវនាវឱ្យមានការគ្រប់គ្រងអន្តោប្រវេសន៍បន្ថែមទៀត នៅតាមព្រំដែន

2024/09/28 07:30:54 pm        45


អនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានចុះពិនិត្យនៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ជាលើកដំបូងនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់លោកស្រី កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យមានការរឹតបន្តឹងសិទ្ធិជ្រកកោនឱ្យកាន់តែតឹងរ៉ឹង និងប្តេជ្ញា បញ្ឈប់សារធាតុហ្វង់តានីល(fentanyl) មិនឱ្យចូលទៅសហរដ្ឋអាមេរិកជា ដែលជាអាទិភាពកំពូល។

លោកស្រី Harris បាននិយាយនៅក្នុងទីក្រុង Douglas រដ្ឋArizona ជាទីក្រុងជាប់ព្រំដែន មានមនុស្សតិចជាង ១៧.០០០នាក់ ជាកន្លែងដែលលោកស្រី បានចោទប្រកាន់គូប្រជែងគណបក្សសាធារណរដ្ឋ លោក Donald Trump ពី «ការបញ្ឆេះការព្រួយបារម្ភ និងការខ្វែងគំនិតគ្នា» ជុំវិញផលប៉ះពាល់នៃជនអន្តោប្រវេសន៍ទៅលើជីវិតជនជាតិអាមេរិក។

លោកស្រី Harris បានអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មបន្ថែមទៀត សម្រាប់អ្នកដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ បន្ទាប់ពីបម្រាមសិទ្ធិជ្រកកោនសម្រាប់អ្នកដែលចូលសហរដ្ឋអាមេរិកខុសច្បាប់ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតី លោក Joe Biden នៅឆ្នាំនេះ។

លោកស្រី Harris បាននិយាយថា លោកស្រីនឹងមានចំណាត់ការបន្ថែមទៀតដើម្បីបិទព្រំដែន។ អ្នកដែលឆ្លងកាត់ព្រំដែនរបស់យើងដោយខុសច្បាប់ នឹងត្រូវបានចាប់ខ្លួន និងបញ្ជូនចេញ ហើយរារាំងមិនឱ្យចូលជាថ្មីម្តងទៀតក្នុងរយៈពេលប្រាំឆ្នាំ។

លោកស្រីនិយាយថា យើងនឹងបន្តការចោទប្រកាន់បទព្រហ្មទណ្ឌធ្ងន់ធ្ងរបន្ថែមទៀតប្រឆាំងអ្នករំលោភបំពានម្តងហើយម្តងទៀត ហើយប្រសិនបើនរណាម្នាក់មិនធ្វើសំណើសុំសិទ្ធិជ្រកកោននៅចំណុចចូលស្របច្បាប់ ហើយជំនួសឱ្យការឆ្លងព្រំដែនដោយខុសច្បាប់ ពួកគេនឹងត្រូវបានរារាំងមិនឱ្យទទួលបានសិទ្ធិជ្រកកោន។ ប៉ុន្តែលោកស្រី Harris ក៏បាននិយាយផងដែរថា គោលនយោបាយរបស់លោកស្រី នឹងបង្កើតផ្លូវសម្រាប់កម្មវិធីអន្តោប្រវេសន៍ដោយមនុស្សធម៌។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm