ក្រុមហ៊ុន អេសស៊ីជី បើកបង្ហាញផលិតផលក្បឿងសេរ៉ាមិចថ្មី អ៊ិចសេឡា ក្រេស្តា (Excella Cresta)

2024/09/28 07:50:53 pm        74

ភ្នំពេញ ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មី គឺក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ ដ៏ល្អឥតខ្ចោះទាក់ទង នឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន។

​កម្មវិធីដ៏ធំនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។ 

លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក។ គោលបំណងសំខាន់ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ។ ក្បឿង អេសស៊ីជី ប្រភេទអ៊ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសស៊ីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស។ ក្នុងនោះ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស។ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ។ រីឯ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណ្ឌភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត។ 

ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។

សូមបញ្ជាក់ផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យសម្ភារៈសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិចសម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា។ ក្នុងរយៈពេលជាង 3០ឆ្នាំមកនេះ អេសស៊ីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយនឹងការកំណត់នូវស្ដង់ដារខ្ពស់នៅក្នុងឧស្សាហកម្មនេះ។ 

ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm