ចិន រៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគដើម្បីពង្រីកទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ

2024/09/28 07:55:24 pm        71

ភ្នំពេញ ៖ រដ្ឋបាលខេត្តឡៅណីង (Liaoning) នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិពរណ៍ពាណិជ្ជកម្ម និងវិនិយោគលើកទី៥ ដើម្បីពង្រីកទំនាក់ទំនងលើកិច្ចសហប្រតិបត្តិពាណិជ្ជកម្មក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ 

រដ្ឋបាលខេត្តឡៅណីងនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ លើកទី៥ក្រោមប្រធានបទ "ការអភិវឌ្ឍន៍ផលិតភាពថ្មី និងការលើកកម្ពស់ការរស់ឡើងវិញតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគ្នាទៅវិញទៅមក" ដែលធ្វើឡើងក្នុងទីក្រុងហ្សិនយ៉ាង (Shenyang) ព្រមទាំងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ ពាណិជ្ជករមកពីប្រទេសជាច្រើន រួមទាំងអ្នកសារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបូករួមទាំងកម្ពុជាផងដែរ។ 

លោក Hao Peng លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តឡៅណីង ថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ពាណិជ្ជកម្ម គឺជាវិធានការជាក់ស្តែងមួយសម្រាប់ Liaoning ដើម្បីអនុវត្តតម្រូវការសំខាន់ៗរបស់លោកប្រធានាធិបតី Xi Jinping លើការលើកកម្ពស់ដ៏ទូលំទូលាយនៃប្រទេសចិន និងបង្កើតព្រំដែនថ្មីនៃការបើកចំហ។ 

លោក បន្តថា ពិពរណ៍ពាណិជ្ជកម្មលើកទី៥នេះ បណ្តាប្រទេសមួយចំនួននឹងទាញយកអត្ថប្រយោជន៍ពីឱកាសដ៏ល្អនៃពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មរបស់រដ្ឋបាលខេត្ត Liaoning ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ, ក៏ដូចជាពង្រីកទំហំកិច្ចសហប្រតិបត្តិការ, បង្កើនទំហំកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ហើយថែមទាំងរួមគ្នាដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ និងរួមចំណែកក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ 

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តឡៅណីងរូបនេះ ថ្លែងទៀតថា នៅក្នុងយុគសម័យថ្មី ឧស្សាហកម្មខេត្ត Liaoning បានឆ្លងកាត់ការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាននឹងកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ព្រមទាំងជួយដល់ការអភិវឌ្ឍន៍ផលិតភាពគុណភាពថ្មី ដោយមានសន្ទុះខ្លាំង និងបរិយាកាសល្អ។ 

បន្ថែមលើនេះ មន្រ្តីជាន់ខ្ពស់តំណាងសភាប្រជាជនខេត្តឡៅណីង បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនក្នុងស្រុក និងបរទេសក្នុងការវិនិយោគ និងចាប់ផ្តើមអាជីវកម្ម ដើម្បីបង្កើតផ្លូវអភិវឌ្ឍន៍ថ្មីៗ ក្នុងន័យរួមគ្នាបង្កើតអនាគតថ្មីសម្រាប់ការអភិវឌ្ឍន៍ ដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តឡៅណីង និងចែករំលែកឱកាសអភិវឌ្ឍន៍ថ្មីៗផងដែរ៕

ដោយ ៖ ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        139
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm