លោក Biden បានប្រាប់សម្ព័ន្ធមិត្តថាអ៊ីស្រាអែល មិនចង់បញ្ចប់សមរភូមិនៅក្នុងប្រទេសលីបង់ទេ

2024/09/28 10:32:42 pm        89


យោងតាមបុគ្គល២រូបដែលដឹងពីការសន្ទនា បានឲ្យដឹងថា   លោកប្រធានាធិបតី Joe Biden បានប្រាប់សម្ព័ន្ធមិត្តក្នុងសប្តាហ៍នេះថា លោកមិនជឿថា មេដឹកនាំអ៊ីស្រាអែល Benjamin Netanyahu ចង់បានការបញ្ឈប់អរិភាពជាមួយក្រុមហេសបូឡា នៅលីបង់ទេ ដោយបង្ហាញពីការខកចិត្តកាន់តែខ្លាំង ខណៈផែនការបទឈប់បាញ់ដែលបានស្នើឡើងបានបរាជ័យ។

មនុស្សម្នាក់ដែលនិយាយជាមួយលោក Biden បាននិយាយថា លោកប្រធានាធិបតីមានអារម្មណ៍ថា លោក Netanyahu បានធ្វើឱ្យអាម៉ាស់មុខទាំង ប្រមុខការបរទេសអាមេរិក លោក Antony Blinken ទាំងលោក Biden ដោយច្រានចោលសំណើបទឈប់បាញ់ជាមួយក្រុមហេសបូឡា។  

ដំបូងឡើយ លោក Netanyahu បានប្រាប់មន្ត្រីអាមេរិកថា លោកគាំទ្រការផ្អាកមួយ ក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់មកបានច្រានចោលសំណើបទឈប់បាញ់នេះ នៅពេលបញ្ហានេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។  

ការលាតត្រដាងនេះកើតឡើងស្របពេលមានការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែលទៅលើក្រុមហេសបូឡា កាលពីថ្ងៃសុក្រដោយបើកការវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធនៅទីក្រុងបេរូត។  

គោលដៅនៃការវាយប្រហារនោះ គឺមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah នេះបើយោងតាមមន្ត្រីអាមេរិកមួយរូប មន្ត្រីអ៊ីស្រាអែលពីររូប និងមនុស្សពីរនាក់ផ្សេងទៀត ដែលបានបញ្ជាក់ពីការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        208
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        248
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm