ព្រះសង្ឃជាង១ពាន់អង្គក្នុងក្រុងបាត់ដំបង នឹងត្រូវយកសំណាកបន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ជាបន្តបន្ទាប់

2021/09/29 05:54:57 pm        630

បាត់ដំបង ៖ អាជ្ញាធរសហការជាមួយមន្រ្តីសុខាភិបាលបាន ចុះយកសំណាកលើព្រះសង្ឃជាង ១៤០០អង្គ ដែលគង់នៅក្នុងវត្តទាំង៣១ ក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌកន្លងទៅ។

លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា មានវត្តចំនួន៦ក្នុងចំណោមវត្តទាំង៣១ ក្នុងក្រុងបាត់ដំបង ត្រូវបានយកសំណាក លើ​ព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ ។

លទ្ធផលទាំង៦វត្តនេះ រកឃើញ មានវិជ្ជមានកូវីដ១៩ពីរវត្តប៉ុណ្ណោះ គឺវត្តស្លាកែត ក្នុងចំណោមព្រះសង្ឃជាង១០០អង្គ រកឃើញ វិជ្ជមានកូវីដ១៩លើកូននេនមួយអង្គ និងយាយជីដាំបាយម្នាក់ និង វត្តធម្មការរាម រកឃើញ តាអាចារ្យម្នាក់មានវិជ្ជមានកូវីដ១៩។

លោកបញ្ជាក់ថា មន្រ្តីសុខាភិបាលនឹងបន្តធ្វើសំណាកលើ ព្រះសង្ឃចំនួន ១៤៣៣អង្គដែល គង់នៅ វត្តទាំង៣១វត្តនៅក្រុងបាត់ដំបងទាំងអស់ ចំណែកវត្តនៅតាមបណ្តាស្រុកនានា នឹងធ្វើសំណាក លើទីតាំងវត្តណាដែលមានការពាក់ព័ន្ធ ឬក៏សង្ស័យមានឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃប៉ុណ្ណោះ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តនៅតាមបណ្តាស្រុកចំនួន៤ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩​លើព្រះសង្ឃ ដែលក្នុងនោះមាន វត្តអូរស្វាយប្រឹសនៅស្រុកភ្នំព្រឹក , វត្តគីរីរតនៈ នៅស្រុកកំរៀង និង វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល។ ចំណែកវត្តមួយចំនួនទៀត ក៏មានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ផងដែរ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ស្រុកបវេល ត្រូវបានយកសំណាក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥៨អង្គ ខណៈព្រះសង្ឃគង់វត្តមួយចំនួនទៀត ត្រូវបានមន្រ្តីសុខាភិបាលចុះយកសំណាកជាបន្តបន្ទាប់។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វត្តសរុបក្នុងខេត្តបាត់ដំបង មានចំនួន៣៨៥វត្ត ក្នុងនោះធម្មយុត្តិ១៥វត្ត ដែលមានព្រះសង្ឃគង់សរុប ចំនួន៦៣៣២អង្គ ។

បន្ទាប់ពីរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។

អាជ្ញាធរខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលក្នុងតំបន់ត្រូវបិទខ្ទប់ ។

ព្រមជាមួយគ្នានោះ អាជ្ញាធរក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំ​របស់​ក្រុម​គ្រូពេទ្យ ព្រមទាំងវិធានការ រដ្ឋបាលដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្ត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm