ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ

2024/09/29 04:38:48 am        100

ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមនាឱកាសនោះរួមមានឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុងស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនិវត្តជន សរុប៧៥២នាក់, នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់នាឱកាសនោះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយធនធាន និងពេលវេលា ដើម្បីរៀបចំកម្មវិធីពិសារអាហារសាមគ្គីជាមួយពូមីងនិវត្តជន ជាអតីតមន្រ្តីរាជការសុីវិលនាឱកាសនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជូនពរដល់ឯកឧត្តម គណៈអធិបតី អ៊ំពូមីង ទាំងអស់ អោយជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការផងដែរ។

មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង និវត្តជនជាអតីតមន្រ្តីរាជការសុីវិល តាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ឯកឧត្តម បានបន្តថា ជំនួបនេះនឹងត្រូវថែរក្សាតទៅមុនបន្ថែមទៀត ដើម្បីបន្តទំនាក់ទំនងរវាងគ្នានិងគ្នា និងបង្កើតនូវអនុស្សាវរិយ៍ជាមួយគ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអ៊ំប្រុស អ៊ំស្រីដែលជានិវត្តជនទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំឱ្យប្រទេសកម្ពុជាមកដល់ថ្ងៃនេះ និងបានផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយបន្ថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មន្រ្តីរាជការដែលជាឆ្អឹងខ្នងក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm