ពលរដ្ឋកម្មករ-និយោជិតយ៉ាងកុះករ នាំគ្នាជិះរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋាភិបាល ទៅកាន់ស្រុកកំណើត

2024/09/29 04:52:10 pm        419

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ បងប្អូនកម្មករ-និយោជិតយ៉ាងកុះករ បាននាំគ្នាទៅទទួលយកសេវារថយន្តក្រុងសាធារណះដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ជិះធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស ។

ពលរដ្ឋជាច្រើនបានក្រោករ៉ូតរះតាំងពីព្រឹកព្រលឹមស្រាងៗ រួចទៅរងចាំនៅតាមទីតាំង​ចំណត​គោលដៅចេញដំណើរដែលអាជ្ញាធរបានកំណត់​ ដើម្បីត្រៀមជិះរថយន្តក្រុង ទាំងទឹកចិត្ត​សប្បាយរីករាយ ។

ប្រជាពលរដ្ឋ កម្មករ-និយោជិត សម្តែងក្តីរំភើបរីករាយបំផុត ​ចំពោះការផ្តល់ឱ្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រោះវាបានចូលរួមសម្រាលការចំណាយ​ប្រាក់កាស​ក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បានប្រាប់ឱ្យដឹងថា រថយន្តក្រុងសាធារណះទាំង​ជាង៦០០គ្រឿង សម្រាប់ដឹក​ជញ្ជូន​ពលរដ្ឋឥតគិតថ្លៃនៅពេលនេះ ​គឺជាអំណោយ និងទឹកចិត្ត​ដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស ពិសេសការផ្តល់​រថយន្តក្រុង​សាធារណះរៀងរាល់រដូវបុណ្យទានជាតិធំៗ ។

សូមបញ្ជាក់ថា រថយន្តក្រុងសាធារណះចំនួន៦៥៣គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូន​ឥតគិតថ្លៃនៅទូទាំងប្រទេស នឹងធ្វើឡើងក្នុងរយះពេល០៦ថ្ងៃ ​គិតចាប់ពីថ្ងៃទី២៩ ​ខែកញ្ញានេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។

រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ១០០គ្រឿងប្រើប្រាស់​សម្រាប់ការដឹក​ជញ្ជូន​ក្នុងរាជធានីភ្នំពេញ , ៤៩៧គ្រឿង ប្រើ​សម្រាប់​ការដឹក​ជញ្ជូន​ទៅ​តាមបណ្តាខេត្តទាំងអស់ ​ដោយ​មិន​រាប់​បញ្ចូលខេត្ត​នៅភូមិភាគឦសាន , និង៥៣គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ជូន​ទៅខេត្តនៅ​ភូមិភាគឦសាន មានមណ្ឌលគីរី , រតនគីរី , ក្រចេះ និងស្ទឹងត្រែង ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm