ក្រុមការងារចុះជួយស្រុកតាលោសែនជ័យ ធ្វើបុណ្យ​កតញ្ញូ​កតវេទីរួមគ្នា ជូនចាស់ទុំ១៣៤០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

2024/09/29 05:07:53 pm        602

ពោធិ៍សាត់៖ ក្នុងឱកាសពិធីកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររៀបចំធ្វើ ពិធីបុណ្យ​កតញ្ញូ​កតវេទីរួមគ្នាជូនដល់លោកយាយ លោកតា ចាស់​ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន១៣៤០នាក់ ដែលអញ្ជើញ​មកពីតាមបណ្តាភូមិនានាក្នុងឃុំផ្ទះរ៉ុង និងឃុំតាលោ ។

ពិធីបុណ្យនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតាលោសែនជ័យ ដោយមានការចូលរួមផងដែរពីអាជ្ញាធរមូលដ្ឋាន បងបងប្អូនប្រជាពលរដ្ឋ ដែលជាកូន ជាចៅ របស់លោកយាយលោកតា សរុបអ្នកចូលរួមទាំងអស់ប្រមាណ ២៧០០នាក់ ។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ច​កតញ្ញូ​រវាងកូនចៅនិងលោកយាយលោកតា និងព្រះសង្ឃធ្វើពិធីប្រោះព្រំ ។ ក្នុងនោះដែរ ក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ​ក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន សំលៀកបំពាក់​មនុស្សចាស់ ស្បែកជើង រូបថតដាក់ស៊ុម នំ និងទឹកបរិសុទ្ធជាដើម ដើម្បីឱ្យកូនចៅជូនដល់លោកយាយលោកតាទាំង ១៣៤០នាក់ផងដែរ ។

ឯកឧត្តម ស៊ុយ ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យបុណ្យ​កតញ្ញូ​កតវេទីរួមគ្នា ជូនដល់លោកយាយលោកតា ចាស់​ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោមគំនិត​ផ្ដួចផ្ដើម និងឧបត្ថម្ភគ្រាំទ្រដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយ​មូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយ​បទពិសោធន៍ព្រមទាំងស្នាដៃរាប់មិនអស់ក្នុងសង្គមដល់កូនចៅគ្រប់ជំនាន់ ជាពិសេសពិធីបុណ្យនេះ​ជាឱកាសដើម្បីឱ្យកូនចៅធ្វើការសុំខមាលទោស រាល់កំហុសខុសឆ្គងដោយកាយ​វាចាចិត្ត​ដែលធ្លាប់បានធ្វើនាពេលកន្លងមកទៅលើមាតាបិតា និងអ្នកមានគុណ ហើយការរៀបចំ​កតញ្ញូ​កតវេទីនេះ គឺបានចូលរួមថែរក្សាការពារនូវតម្លៃប្រពៃណីវប្បធម៌ខ្មែរ​ពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ។

ឯកឧត្តម ស៊ុយ ឌីម៉ង់ បានបន្តថា ដោយមានការគ្រាំទ្រក្រុមការងារនឹងរៀបចំពិធីបុណ្យនេះ​នៅឆ្នាំក្រោយៗទៀត៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm