ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធី«ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង)

2024/09/29 10:11:38 pm        739

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” ប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេទិកានៃការជួបជុំយុវជន ពុទ្ធបរិស័ទ និងសាធារណជន ក្នុងការឈ្វេងយល់អំពីរបៀបវេចនំអន្សមដោយបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នា ព្រម ទាំងបន្តចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកចូលរួមសាកល្បង វេចនំ និងចម្អិននំអន្សមដោយខ្លួនឯងផ្ទាល់ផងដែរ។

កម្មវិធីនេះ រៀបចំឡើងចំ ថ្ងៃបិណ្ឌ១១ និងបិណ្ឌ១២ ពុទ្ធបរិស័ទបាននាំគ្នាទៅវត្តនិគ្រោធវ័ន គល់ទទឹង បានទាំងចូលរួមកាន់បិណ្ឌ រាប់បាត្រ ថែមទាំងបានចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ថែមទៀត ដែលនឹងមានកម្មវិធីអមជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នាចូលរួមបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

កម្មពិធីនេះផងដែរ រៀបចំឡើងដើម្បីចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្នុងនោះរួមមាន អ៊ំៗដែលជាចាស់ទំជាអ្នកបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

សូមជម្រាបថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូប ​ចូលរួមកម្មវិធីវេចនំ ជុំញាតិនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ ស្វែងយល់ និងឲ្យតម្លៃមក​លើនំខ្មែរ។ បុព្វបុរសខ្មែរបានខិតខំបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះកូនខ្មែរគ្រប់រូប​គប្បីចូលរួមអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដែលខ្មែរ​ដែលមានតាំងពីយូរលង់ណាស់​មកហើយនេះឲ្យបានយូរអង្វែងតរៀងទៅ។

ចំណែកបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះកម្មវិធីមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋ បានស្គាល់ បានដឹង បានស្គាល់ ពីប្រភេទនំនីមួយៗ ហើយក៏ជាផ្នែកមួយ ដើម្បីចូលរួមថែរក្សាប្រពៃណីរបស់ខ្មែរយើងផងដែរ។

សូមបញ្ជាក់ផងដែរថា: លើសពីការវេចនំអន្សម ក្នុងនោះក្រុមការងារក៏បានរៀបចំកម្មវិធីអមជាច្រើនដូចជា៖ ការធ្វើសមាធិរួមគ្នាដែលអមជាមួយការសម្តែងព្រះធម៌ទេសនាដោយ ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាពការប្រកួតវេចនំអន្សម និងញ៉ាំនំអន្សមការធ្វើបទបង្ហាញអំពីពាក្យសង្ឃសព្ទ និងវគ្គសំណួរចម្លើយអំពីពាក្យសង្ឃសព្ទ ទស្សន៍ទាយឈ្មោះនំខ្មែរការសម្តែងចាប៉ីដងវែងការស្មូត និងសូត្រកំណាព្យការបង្ហាញពីរបៀបបត់ផ្កា និងចាក់ផ្កាការបណ្តែតប្រទីបនាពេលរាត្រី ។

កម្មវិធីនេះ នឹងមានទីតាំងសំខាន់ៗដូចជា៖ រោងកាត់ស្លឹក រោងកាត់ខ្សែ រោងគ្រឿងទេស ផ្ទះវេចនំ ផ្ទះស្ងោរនំ រោងភ្លក់នំ រោងចាក់ផ្កា រោងអ្នកឧបត្ថម្ភកម្មវិធី និងឆាកកម្មវិធីផងដែរ។កម្មវិធីនេះ នឹងមានការតុបតែងលម្អក្នុងរចនាបទជាខ្មែរ ដែលប្រើប្រាស់គ្រែឈើ កន្ទេល ស្បូវ ស្លឹកដូង ជាសម្ភារក្នុង ការតុបតែងជារោង និងផ្ទះផ្សេងៗ ព្រមទាំងមានការរៀបចំផ្ទះបាយបុរាណសម្រាប់បង្ហាញសាធារណជនផងដែរ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm