អភិបាលខេត្ត​ព្រះវិហារ​ ៖​ ក្រោយ​ពី​ទទួល​បាន​ដី​ ​មិន​ត្រូវ​ទុកឲ្យ​​នៅ​ទំនេរ ​និង​ហាម​​មិន​​ឲ្យ​​មាន​តំបន់​អបគមន៍ ​ជា​ដាច់ខាត​នៅ​លើ​ដី​នោះ​

2021/04/27 09:59:58 am        37

ព្រះវិហារ​ ៖ ឯកឧត្តម ​ប្រាក់ សុវណ្ណ​ ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​​ក្រោយ​ទទួល​បាន​ដី​ ​មិន​ត្រូវ​ទុក​ដី​ទាំងនេះ ឲ្យ​​នៅ​ទំនេរ ​ដោយ​មិនបាន​បង្កបង្កើនផល​លើដី​ទាំងនោះឡើយ នឹង​ជាពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​​មាន​តំបន់​អបគមន៍ ​​អ្វីមួយ​ នៅ​លើ​ដី​ទាំងនោះ​ ។


ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម ប្រាក់ សុវណ្ណ​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះវិហារ ​​​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​កសិកម្ម​ចំនួន​២​ហិកតា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៣១៨​គ្រួសារ​ ក្នុងចំណោម​១០៤៤​គ្រួសារ ​​រស់នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ ​។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​អភិបាលខេត្ត​ ​​បាន​លើកឡើង​ថា ​នេះ​វា​ជា​លើក​ទី​៥​ហើយៗ​ក៏​ជា​លើក​ចុងក្រោយ​ដែរ ​ក្នុង​ការចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​កសិកម្ម​ចំនួន​២​ហិកតា​ក្នុង​១​គ្រួសារ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៣១៨​គ្រួសារ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​ទាំងអស់​១០៤៤​គ្រួសារ​មានឈ្មោះ​ទទួល​ដី​ចំនួន​២​ហិកតា​ដែល​ជា​របប​នឹង​ជា​អំណោយ​ដ៏​វិសេសវិសាល​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជា ​តា​មរ​យះ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះវិហារ​ ដោយផ្ទាល់​នោះ​។


ឯកឧត្តម ​​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​យក​នូវ​ការ​​រង​ចាំ​ពេលវេលា​មួយ​ដែល​បាន​អូស​បន្លាយ​យូរ​បន្តិច​ ក៏ប៉ុន្តែ​ក្នុង​កា​រងចាំ​យូរ​បន្តិច​នេះ ​បងប្អូន​ក៏បាន​ទទួល​បាន​ដី​ដែល​ស្របច្បាប់ ​ពី​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុ​ជា​ តា​ម​រយៈថ្នាក់​ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះវិហារ ។


ឯកឧត្តម ​ប្រាក់ សុវណ្ណ​ បាន​បញ្ជាក់​ផងដែរ​ថា​ អត្ថ​ប្រយោជន៍​សំខាន់​ពីរ​ដែល​បងប្អូន​ទទួល​បាន​នាពេលនេះ​ ទី​១,ដីស្រែ ​នឹង​ទី​២,​ផ្លូវថ្នល់​ចូល​ទៅ​កាន់​ស្រែ​នោះ​ផងដែរ​ ។​ ​ឯកឧត្តម ​អភិបាលខេត្ត​ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​យក​ដី​ទាំងនេះ​ទៅ​សម្រាប់​​ដាំ​ដំណាំ​អ្វី​១​ដែល​ច្បាប់​បាន​ហាមឃាត់​នោះឡើយ​ មួយវិញទៀត​ក៏​មិន​ត្រូវ​យក​ទីតាំង​ដី​ទាំងនេះ​ទៅ​បង្កើត​ជា​ទីតាំង​បើក​បនល្បែង​ស៊ីសង​។


ក្នុងនោះ ​ឯកឧត្តម ​អភិបាលខេត្ត​​ ​បាន​អំពាវនាវ​​ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​មានការ​​ប្រុងប្រយ័ត្ន​ ​ចំពោះ​ជំងឺកូ​វីត​–១៩ ​ព្រោះ​​វា​ហាក់​បី​ដូច​អង្គុយ​រង​ចាំ​ចូល​មក​ខ្លួន​យើង ​ដោយ​មិន​បាន​ដឹង​​នូវ​ពេល​ដែល​យើង​មាន​ការ​ធ្វេសប្រហែសនោះ ​។​ អញ្ចឹង​ដើម្បី​កុំឲ្យ​ជំងឺទាំងនេះ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ខ្លួន​យើង​ ក៏ដូច​ក្នុង​សហគមន៍​យើងនោះ​ ​សូម​​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​អនាម័យ​ដោយ​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ អាល់កុល ​ជែ​ល​ ឲ្យ​បាន​ញឹកញាប់​នឹង​ជាប្រចាំ​ផងដែរ​៕

ដោយ ៖ សាវី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm