យោងតាមក្រុមមន្ត្រី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា)។

បើយោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានប្រាប់ថា ដោយសារការវាយប្រហារនោះ លំនៅឋានឯកជនចំនួន ១០ខ្នង បានរងការខូចខាត និងមួយខ្នងត្រូវបានបំផ្លាញ ហើយប្លុកផ្ទះល្វែងមួយខ្នង បានបាក់រលំដោយផ្នែកៗ។

ខណៈដែលម្តាយរបស់គេត្រូវបានជួយសង្គ្រោះពីក្រោមគំនរបាក់បែក ក្មេងជំទង់វ័យ ១៤ឆ្នាំមា្នក់ បាននិយាយថា៖ «ខ្ញុំបានប្រឹងប្រែងជួយម្តាយខ្ញុំយ៉ាងអស់ពីលទ្ធភាព។ ខ្ញុំបានសុំជំនួយពីមនុស្សនានា ដើម្បីឲ្យហៅគេមកជួយម្ដាយរបស់ខ្ញុំ»។

យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានដោយឯករាជ្យនោះទេ។ រុស្ស៊ីតែងតែបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះឡើយ ប៉ុន្តែមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួស គិតចាប់តាំងពីក្រុងម៉ូស្គូបានបើកការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕