រោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តធុនធ្ងន់ នឹងបើកការដ្ឋានសាងសង់នៅដើមខែតុលាខាងមុខឆាបៗនេះ នៅស្រុកស្រែអំបិល

2021/09/30 12:21:29 am        829

កោះកុង ៖ ស្រុកស្រែអំបិល ខេត្តកោះកុង ទទួលបានការវិនិយោគរោងចក្រខ្នាតធំមួយ ខាងផ្នែកផ្គុំដំឡើងគ្រឿងចក្ររថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលនឹងផ្តើមបើកការដ្ឋានសាងសង់នៅដើមខែតុលា ឆ្នាំ២០២១ខាងមុខនេះហើយ។

ដំណើរការវិនិយោគរោងចក្រឧស្សហកម្មដែលមិនធ្លាប់មាននេះដែរ ប្រព្រឹត្តទៅរបស់ក្រុមហ៊ុន EM Automobile Co., Ltd លើផ្ទៃដីឯកជនទំហំជាង១៧ហិកតារបស់លោកឧកញ៉ា ហេង ហ៊ុយ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល រីឯរយៈពេលនៃការជួលដីវិនិយោគ១០ឆ្នាំ។

តាមការពន្យល់របស់លោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែកញ្ញានេះ គម្រោង​បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទ​ដោយ​មានការអនុញ្ញាតពីគណៈកម្មាធិការវិនិយោគកម្ពុជា និងរដ្ឋបាលខេត្ត។

លោក បន្ថែមថា នៅដើមខែតុលា ឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន​នឹងចាក់ដីបំពេញ​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការហើយ។ លុះដល់ខែតុលា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៤ គ្រោង​បញ្ចប់​ការ​ស្ថាបនា​អគារ​ដំឡើងរថយន្តលើកទី១។ បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៧ បញ្ចប់ការសាងសង់អគារទី២។

សម្រាប់ពេលនេះ គ្រាន់តែដំណាក់កាលបឋមតាមរយៈឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន ចុះត្រួត​ពិនិត្យសិក្សា​​លម្អិត​ពីផលប៉ះពាល់ផ្សេងៗជាមុនសិន។

តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត លោក សេក សំអុល ក៏បង្ហាញក្តី​មោទនភាព​ចំពោះ​អ្វីដែលខេត្តមានសក្តានុពលខ្ពស់ខាងផ្នែកពាណិជ្ជកម្ម និងឧស្សហកម្ម តាមរយៈការ​ទទួល​ភាពជឿ​ទុកចិត្តពីសំណាក់បណ្តាក្រុមអ្នកវិនិយោគទុនតូចធំ ក៏ដូចជាផ្តល់នូវឱកាសការងារដល់យុវជន ប្រជាពលរដ្ឋក្នុងមូលដ្ឋានបម្រើអភិវឌ្ឍន៍រួមគ្នាទៅអនាគត។

គួរជម្រាបថា ផលិតផលដែលសម្រេចបានមកពីការផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទនេះ នឹងនាំចេញទៅផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផងទៅតាមសេចក្តីត្រូវការ។

ខេត្តកោះកុង ក៏មានរោងចក្រដំឡើងរថយន្តម៉ាក Hyundai មួយកន្លែងផងដែរ ដែល​កំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន មានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុង​បរិវេណ​តំបន់សេដ្ឋកិច្ចពិសេសខេត្ត៕

អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm